ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញប្រើធម៌ ក្ដៅ ចំពោះ គ្រឿងញៀន និងល្បែងស៊ីសង ដើម្បីលុបបំបាត់បទល្មើស រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនពលរដ្ឋ

ចែករំលែក៖

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ មករា ឆ្នាំ ២០១៧ លោក ប៉ា សុជាតិ វង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានដាក់វិធានការក្ដៅ ឲ្យមន្រ្ដី អ្នកអនុវត្ដច្បាប់ និងសមត្ថកិច្ច ក្រោមឱវាទថា៖ ចាប់ពីពេលនេះទៅ យើងត្រូវកំណត់មុខសញ្ញា អ្នកប្រើប្រាស់ គ្រឿង ញៀន និងចែកចាយ ដើម្បី យកមកផ្ដន់ទាទោស តាមច្បាប់ឲ្យបាន ។ និងរឿងមួយទៀតនោះ គឺត្រូវ ចុះអបរំ អ្នកលេងល្បែងសុីសងគ្រប់ប្រភេទ បើមិនស្ដាប់ យើងកសាងសុំណុំរឿងបញ្ជនទៅតុលាការ ។ វិធានការនេះ យើងកំណត់យករាល់ថ្ងៃចន្ទ័សប្តាហ៏ទី១ និងសប្តាហ៏ទី៣ ដើម្បីប្រជុំគណៈបញ្ជាការឯកភាព រកស្នាដៃ ថាតើមខណ្ឌ ណាអាធ្វើបានល្អជាងគេ ដើម្បីយើងមាន ពេលធ្វើការដោះស្រាយបញ្ហាបានទាន់ពេលវេលា ពិសេសពាក់ពន្ធ័នឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។ឯ.ឧអភិបាលបានអំពាវនាវដល់មន្ត្រីសមត្ថកិច្ចពាក់ពន្ធ័,អាជ្ញាធរដែនដីត្រូវតែមានវត្តមានជាប្រចាំក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

លោក ប៉ា សុជាតិវង្ស បានលើកឡើងថា៖នៅសប្តាហ៏ទី១ខែកុម្ភះនឹងមានការជួបជុំមួយជា មួយវិស័យឯកជនដែលនឹងលើកយកប្រធានបទគ្រឿងញៀនមកពិភាក្សាទាំងម្ចាស់ សណ្ឋាគារ,ផ្ទះសំណាក់,សមាគមដឹកជញ្ជូនជាដើម។

លោកឧត្តមសេនីយ៍ជួន សុវណ្ណ អគ្គ ស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហាញឲ្យឃើញពី សកម្មភាពទប់ស្កាត់និងបង្រាបបទល្មើសគ្រឿងញៀននិងបទល្មើសផ្សេងៗក្នុងឆ្នាំ២០១៦កន្លងមកគឺមានការកើនឡើង។ជនសង្សយ័ដែលឃាត់ខ្លួនបានជាង៨០% ឯខាងកងរាជអា វុធហត្ថនិយាយថា មានជាង៩០%ពិនិត្យឃើញថាមានសារធាតុញៀនក្នុងខ្លួន នោះហើយ ជាដើមហេតុចំបងដែលបង្កឲ្យមានបទល្មើសក្នុងសង្គម។

លោកឧត្តមសេនីយ៍បញ្ជាក់ថា៖ វិធានការលះស្លឹក កាប់មែក និងជីកឬស គ្រឿងញៀនត្រូវតែអនុវត្តដោយការទទួលខុស ត្រូវចាប់ពីនគរបាលប៉ុស្ត៏ឡើងទៅ។ឯ.ឧប៉ា សុជាតិវង្ស បានណែនាំដល់មន្ត្រីគ្រប់គ្រងពន្ធ នាគាររាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរសុខាភិបាលធ្វើការពិនិត្យរកសារធាតុ ញៀនចំពោះទណ្ឌិតដែលកំពុងជាប់ឃុំ ។ឯចំណែកមន្ត្រីពន្ធនាគារហាក់មិនច្បាស់លាស់ ពីការគ្រប់គ្រងទណ្ឌិតនោះឡើយ។ចំណែកអ្នកគ្រប់គ្រងមជ្ឈមណ្ឌលឧិកាសខ្ញុំ បញ្ជាក់ថា៖ ក្នុងខែមករា នេះមជ្ឈមណ្ឌលទទួលជនដែលញៀនថ្នាំដែលសមត្ថកិច្ចបញ្ជូនមកមានចំនួន ២៧១នាក់ ធ្វើឲ្យបន្ទប់ស្នាក់នៅរបស់ជនរងគ្រោះកាន់តែចង្អៀត ចំណែកការផ្គត់ផ្គង់អាហា ក៏ខ្វះខាតដែរនៅពេលចំនួនជនរងគ្រោះដោយគ្រឿងញៀនចេះតែកើនឡើង៕ សំរិត

image6

image1 image2 image3 image4 image5
image7


ចែករំលែក៖