ព័ត៌មានទាន់ហេតុការណ៍៖

វាយប្រហារនៅកុងត្រូល ប៉ូលិស៨នាក់ស្លាប់នៅអេហ្ស៊ីប

ចែករំលែក៖

 

ក្រសួងមហាផ្ទៃអេហ្ស៊ីបបានប្រកាសឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមករា ប៉ូលិស៨នាក់ស្លាប់ និង របួស៣នាក់នៅក្នុងហេតុការណ៍ វាយប្រហារ ទៅលើទីតាំងត្រួតពិនិត្យ នៅតំបន់ Al Naqab ចម្ងាយពីទីក្រុង El Kharga ខេត្ត El Wadi El Gedid ភាគនិរតីនៃប្រទេសនេះ។

ក្រោយហេតុការណ៍វាយប្រាហារភ្លាមៗ កម្លាំងសន្តិសុខអេហ្ស៊ីបបានទៅដល់កន្លែងកើតហេតុ ហើយបាញ់សម្លាប់ខ្មាន់កាំភ្លើង ពីរនាក់។ មកទល់ពេលនេះ មិនទាន់មាន ក្រុមណាមួយចេញមុខទទួលខុសត្រូវនៅឡើយ ។

ខ្មាន់កាំភ្លើងក្រុមជ្រុលនិយមបានសម្លាប់ក្រុមសន្តិសុខអេហ្ស៊ីបជាច្រើនចាប់តាំងពីអតីតប្រធានាធិបតី មូហាម៉ែតមឺស៊ី រងការធ្វើរដ្ឋប្រហារដួលរំលំកាលពីឆ្នាំ២០១៣ ។ ភាគច្រើនការវាយប្រហារស្ថិតនៅតំបន់សីណៃ ជាប់ព្រំដែនប្រទេសអីស្រាអែល និងជ្រោះកាហ្សា និងនៅរដ្ឋធានីកៃរ៉ូផងដែរ ។

កាលពីចុងឆ្នាំ២០១៦ មានការវាយប្រហារពីក្រុម អិស្លាមIS នៅក្នុងព្រះវិហាមួយនៅទីក្រុងកៃរ៉ូ សម្លាប់មនុស្ស២៨នាក់ ។ ក្នុងពេលជាមួយគ្នានោះ ក៏មានការវាយប្រហារទៅលើទីតាំងត្រួតពិនិត្យរបស់ប៉ូលិសបណ្តាលឲ្យ ប៉ូលិស៦នាក់ស្លាប់ផងដែរ៕ ម៉ែវ សាធី

ttxvn_aicap170117


ចែករំលែក៖