ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ បាក់ជើងម្ខាង ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនមិនប្រយ័ត្នហើយខ្សោយភ្លើងផងនោះ ក៏ជ្រុលទៅបុករ៉ឺម៉កដែលគេចតស្ងាមពេញទំហឹងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រស សល់ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកគប់មូល ពណ៌ស្លែ ពាក់ស្លាកលេខ កណ្តាល1J 5532បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុ ក៏វាកអើនិងរ៉ឺម៉កដែលគេចតទុកចោលជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកពេញទំហឹងបណ្តាលឲ្យដួលរងរបួសបាក់ជើងស្តាំតែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូសមត្ថកិច្ចមូលដ្ឋានយកទៅរក្សាទុកដើម្បីប្រគល់ជូនម្ចាស់វិញនៅពេលក្រោយ ៕ សុខាសែនជ័យ