ព័ត៌មានទាន់ហេតុការណ៍៖

ទុស្សេខ្សែភ្លើងឆេះបន្ទប់ជួលកម្មកររោងចក្រផ្អើលអស់សមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ៖ អគ្គីភ័យមួយបានឆាបឆេះបន្ទប់ជួលមួយកន្លែងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចកាលពី វេលាម៉ោង១០ និង៥០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅបន្ទប់ជួលកម្មកររោងចក្រលេខK45 ស្ថិតនៅជាប់ផ្សាកាណាស៊ីធី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបន្ទប់ខាងលើបានចាក់សោរខាងក្រៅដោយម្ចាស់ចេញទៅធ្វើការបាត់ក្រោយមកស្រាប់តែឃើញមានផ្សែងហុយចេញពី បន្ទប់លេខK.45 ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាយកកន្ត្រៃកាត់សោ និងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យបានបាញ់ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអត្តរាគមន៍ ។

ក្រោយពេលមានអគ្គិភ័យឆាបឆេះ ភ្លាមៗនោះត្រូវបានប្រជាពលរដ្ឋជួយយកបំពង់បាញ់ពន្លត់រយៈពេលត្រឹង៥នាទី ក៏រលត់ទៅវិញ ហើយសម្ភារដែលខូចខាតនោះមានភួយ មុង ពូក និងសម្ភារមួយចំនួនទៀត៕ សុខាសែនជ័យ

image4 image1 image2 image3


ចែករំលែក៖