ព័ត៌មានទាន់ហេតុការណ៍៖

បួងចង្កូតជ្រុលហោះធ្លាក់ជ្រោះរងរបួសធ្ងន់ ស្រាល៥នាក់ នៅស្រុកកូនមុំ

ចែករំលែក៖

ខេត្តរតនគិរី៖ យ៉ាងហោចណាស់មានបុរសជនជាតិចិន៤នាក់ និងខ្មែរម្នាក់ ជួបឧបទ្ធវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នៅត្រង់ចំណុចចុះចំណោតភ្នំកូនមុំ(ផ្លូវកែង) ស្ថិតក្នុងភូមិ៤ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ក្នុងចំណោមជនរងគ្រោះទាំង៥នាក់រួមដំណើរ មានជនជាតិចិន៣នាក់រងរបួសធ្ងន់។

បើតាមការឲ្យដឹងពីនគរបាលស្រុកកូនមុំបានឲ្យដឹងថា មុនពេលកើតហេតុឃើញរថយន្តម៉ាក MITSUBISHI ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ 2AB-3410 ធ្វើដំណើរចេញពីក្រុងបានលុង ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅទីក្រុងភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៧៨ បោះពួយយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្ថានភាពផ្លូវកែងនឹងចុះចំណោតភ្នំផងនោះ ហើយបានជែងរថយន្តសាំយ៉ុងមួយគ្រឿងទៀត ស្របពេលកំពុងជែងស្រាប់តែមានរថយន្តធុនធំបើកមកបញ្ច្រសទិសគ្នា ក៏វ៉ាក់អឺតៃកុងរថយន្តបានបួងចង្កូតជ្រុលបុកបង្គោលសញ្ញាដងផ្លូវហោះ ធ្លាក់ជ្រោះតែម្តង។

ប្រភពបន្តថា ជនរងគ្រោះទាំង៥នាក់រួមមានទី១-ឈ្មោះ ពិសុទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាអ្មកបើកបរ រងរបួសស្រាល ។ ទី២-ឈ្មោះ ហូរ ប៉ោឈុនភេទប្រុសអាយុ៥០ ឆ្នាំជនជាតិចិន រងរបួសធ្ងន់ ទី៣-ឈ្មោះ វ៉ា អ៊ី ភេទប្រុសអាយុ២៩ ឆ្មាំជនជាតិចិន រងរបួសស្រាល ទី៤-ឈ្មោះ ចាង ខៃអ៊ីង ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន រងរបួសធ្ងន់ ទី៥-ឈ្មោះ កាវ ធីលាង ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិចិន រងរបួសធ្ងន់។

អ្នកទាំង៥រស់នៅទីក្រុង ភ្នំពេញ មានមុខរបរ វិនិយោគគិននៅប្រទេសកម្ពុជា ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានអន្តរាគមន៍ដឹកបញ្ជូនជនរងគ្រោះទាំង៥នាក់តាមរថយន្តមណ្ឌលសុខភាពស្រុកកូនមុំមកកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ ចំណែករថយន្តបានស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកូនមុំ រង់ចាំដោះស្រាយជាក្រោយ ៕ វុទ្ធឦសាន

nokir (6) nokir nokir (1) nokir (2) nokir (3) nokir (4) nokir (5)


ចែករំលែក៖