ភ្នំពេញ៖ អតីតស្ថាបនិកក្រុមចម្រៀងEV Band លោកអ៊ាវឌ្ឍនាត្រូវបានមិត្តភ័ក្កិជិតដិតរបស់លោកបានបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា បានទទួលមរណភាពហើយកាលពីព្រឹកថ្ងៃទី១៩ខែមករានេះនៅប្រទេសបារាំង។
លោក Ros Kong ដែលជាមិត្តភ័ក្កិជិតដិតរបស់លោកអ៊ា វឌ្ឍនាបានសរសេរលើបណ្ដាញសង្គមមិននេះថា “ពិតជាសោកស្ដាយខ្លាំងណាស់សូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព ” ដែលរូបភាពនោះគឺជាលោកអ៊ាវឌ្ឍនាអ្នកគ្រប់គ្រងទូទៅថ្មីរបស់ផលិតកម្ម។តាមលោករស់គង់បានប្រាប់បន្ថែមថាលោកអ៊ាវឌ្ឍនាដែលជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោនរូបនេះពិតជាបានស្លាប់ពិតមែននៅឯមន្ទីរពេទ្យមួយប្រទេសបារាំងដោយដំណឹងនេះលោកបានដឹងពីបងប្អូនជីដូន១នៅឯប្រទេសបារាំង។
គេហទំព័រផ្លូវការរបស់ផលិតកម្មថោនបានសរសេរដែរថា”ថ្ងៃនេះជាថ្ងៃដ៏ក្រៀមក្រំរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុនថោនដោយលោកអ៊ាវឌ្ឍនាជាអ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្មថោនបានទទួលមរណះភាពដោយជំងឺនៅប្រទេសបារំាងក្រោយពេលបញ្ចូនទៅព្យាបាលបានប៉ុន្មានថ្ងៃសូមវិញ្ញាណក្ខន្ធបងបានទៅដល់ឋានសុគតិភព”។
ផលិតករនៅផលិតកម្មថោនម្នាក់បានឲ្យដឹងថាលោកអ៊ាវឌ្ឍនាបានសុំច្បាប់ការងារនៅក្នុងផលិតកម្មថោនប្រហែលកន្លះខែមកហើយដោយមានជំងឺបែកទឹកប្រមាត់ត្រូវទៅព្យាបាលនៅថៃ៕ វឌ្ឍនា