ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង៤និង៥០នាទីរសៀល ជំនាញសមត្ថកិច្ចនគរបាលឃាត់ខ្លួនបុរស២នាក់ ពីបទលក់ចែកចាយគ្រឿងញៀននៅ ភូមិអូរាំង ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា មេចែកចាយគ្រឿងញៀនមាន ឈ្មោះហុង ដេត ភេទប្រុស អាយុ23ឆ្នាំរស់នៅភូមិអូរាំង ឃុំពង្រ មុខរបរចុងភៅការ ម្នាក់ទៀត ឈ្មោះទឹម សំអាង ភេទប្រុសអាយុ២២ឆ្នាំ នៅលីវ មុខរបរ ស៊ីឈ្នួលរត់តុការ រស់នៅ ភូមិសៀមរាយ ឃុំសូយោងស្រុកបារាយណ៏ (ចែកចាយ) វត្ថុតាង រួមមានម្សៅក្រាម ពណ៍ស សង្ស័យមានសារធាតុញៀនចំនួន ៦ កញ្ចប់ ថង់ទទេ ៣កញ្ចប ដែកកេះចំនួន0២ ទុយោជ័រចំនួន១ ទូសព្ទ័ដៃម៉ាក់ណូគាចុចពិលពណ៌ខៀវ១គ្រឿង។
ជនសង្ស័យទាំង២នាក់ត្រូវបានឃាតខ្លួនជាមួយនិងវត្ថុតាង បញ្ចូនទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបារាយ៍ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ ប៊ុនរិទ្ធី