ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយឡែនឌ័របើកលឿនបុកម៉ូតូពីក្រោយបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់រួចបើករត់បាត់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបែកមុខបែកមាត់ ខណៈកំពង់ជិះម៉ូតូតាមផ្លូវហើយត្រូវរថយន្តមួយគ្រឿង បើកមកពីក្រោយក្នុងល្បឿនលឿនបុកពេញទំហឹងហើយបើករត់បាត់។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ២២និង២០នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចមុខមជ្ឈមណ្ឌលកំសាន្តវ៉តធឺផាកផ្លូវសហព័ន្ធរុស្សី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងកែប 1A 0630 បើកតាមផ្លូវខាងលើ ក្នុងទិសដៅពីលិចទៅកើត តែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងម៉ាកហាយលែនឌឺ ពណ៌ស មិនចាំស្លាកលេខបើកមកពីក្រោយ ក្នុងល្បឿនលឿនបានបុកនិងម៉ូតូជនរងគ្រោះបណ្ដាលអោយរងរបួសបែកក្បាលហូរឈាមស្រោចខ្លួន ចំណែករថយន្តបង្កវិញបានបើករត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានប្រជាពលរដ្ឋនៅម្ដុំនោះជួយលើកដាក់ខាងចិញ្ចើមផ្លូវ និងទាក់ទងរថយន្តសង្គ្រោះបន្ទាន់មកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅគ្លីនិកឯកជន ចំណែកម៉ូតូត្រូវក្រុមគ្រួសារជនរងគ្រោះមកយកទៅផ្ទះវិញ៕ តុង សីហា

ses (1) copy ses (2) copy ses (3) copy ses (4) copy ses (5) copy


ចែករំលែក៖