ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួនដោយជំងឺ​ប្រចាំ​កាយ​ជា​យូរ​មក​ហើយ គឺ​ជំងឺមហារីក​សុដន់​ខាងឆ្វេង

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ប្រទះឃើញម្តាយចិញ្ចឹមរបស់ខ្លួនបានស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះលេខ១០៧B4 ផ្លូវលេខ១០៧ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

កូនចិញ្ចឹមឈ្មោះ កាំង ហេងទ្រី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរអ្នកគិតបញ្ជីនៅហាងមួយកន្លែង ស្នាក់នៅជាមួយគ្នា ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ កាន់ យីន ភេទស្រី អាយុ៦២ឆ្នាំ មុខរបរគ្រូបង្រៀននៅសាលារៀនទួនហ្វា ស្នាក់នៅផ្ទះកើតហេតុ ។

ប្រភពព័ត៌មានពីកូនចិញ្ចឹមបានរាប់រៀបប្រាប់សមត្ថកិច្ចមូលដ្នានឲ្យដឹងថា ម្តាយចិញ្ចឹមរបស់គាត់មានជំងឺប្រចាំកាយជាយូរណាស់មកហើយ គឺជំងឺមហារីកសុដន់ខាងឆ្វេង តែគាត់មិនទាន់មានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ ក៏ចេះទុករហូតមក ។ លុះមកដល់ថ្ងៃកើតហេតុខាងលើខ្ញុំក៏បានដើរចូលទៅក្នុងបន្ទប់របស់ម្តាយចិញ្ចឹមរបស់ខ្លួនក៏ ស្រាប់តែប្រទះឃើញម្តាយចិញ្ចឹមគាត់បានស្លាប់បាត់ទៅហើយ ភ្លាមៗនោះបន្ទាប់មកក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើលនឹងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសល្យវិច័យផងដែរ ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ់បានចុុះមកធ្វើកោសល្យវិច័យអស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំ ប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា ស្រ្តីរងគ្រោះដែលបានស្លាប់ខាងលើដោយសារតែជំងឺប្រចាំកាយពិតមែន ។

ក្រោយពេលពិនិត្យ និងធ្វើកោសល្យវិច័យរួច សពស្ត្រីរងគ្រោះត្រូវបានសាច់ញាតិដឹកយកទៅតម្កល់ទុកនៅវត្តថ្វាយបង្គំ រង់ចាំសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕តុង សីហា

 

image1


ចែករំលែក៖