ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃ៣អង្គដើរលេងយប់ និងបក្ខពួក៤នាក់ទៀតត្រូវកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន រកឃើញម្នាក់មានសារធាតុញៀន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ មនុស្សចំនួន៧នាក់ ដែលមាន៣នាក់ជាសង្ឃនោះ ត្រូវអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន បន្ទាប់ពីពួកគេទាំងនេះបានណាត់ជួបគ្នាដើរលេងតាមសួនច្បារ និង ត្រឡប់ចេញពីក្លឹប ។ ការឃាត់ខ្លួននេះគឺធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរំលង អធ្រាត្រ ឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ នៅសួនច្បារ ដើមពោធិ ស្ថិតក្នុងក្រុងកំពង់ឆ្នាំង ។

មន្រ្តីអាវុធខេត្តកំពង់ឆ្នាំងបានអោយដឹងថា នៅវេលាខាងលើនេះសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានដើរល្បាត តាមទីសាធារណៈមួយចំនួន ក្នុងក្រុងកំពង់ឆ្នាំង ក្នុងពេលនោះសមត្ថកិច្ចបានយុវជនមួយក្រុមនេះមានសក់ខ្លីៗ នៅដើរលេងនិងសួនច្បារ ក៍ហៅមកសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធខេត្តកំពង់ឆ្នាំង ។

មន្រ្តីអាវុធហត្ថបានអោយដឹងទៀតថា យុវជនទាំង៧នាក់ដែលត្រូវឃាត់ខ្លួនធ្វើការសាកសួរនេះ ១.ឈ្មោះថន ពិសាល អាយុ១៧ឆ្នាំរស់នៅឃុំផ្សារ ស្រុកបរិបូរណ៍ ២.ឈ្មោះ ម៉ាត សុមិត អាយុ១៦ឆ្នាំ រស់ឃុំផ្សារ ស្រុកបរិបូរណ៍ ៣.ឈ្មោះ ណៃ ចំណាន រស់នៅក្នុងឃច្រេស ស្រុកកំពង់ត្រឡាច ទាំង៣នាក់នេះគឺជាសង្ឃ ដែលគង់នៅវត្តសង្វររង្សី ស្ថិតនៅឃុំផ្សារស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ៤.ប៉ុន មឿន អាយុ ២០ឆ្នាំ ៥.ឈ្មោះឈឿន វណ្ណា អាយុ២០ឆ្នាំ រស់នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ៦.ឈ្មោះប៉ិន វណ្ណៈ រស់នៅស្រុកអង្គស្នួល ខេត្តកណ្តាល អាយុ២២ឆ្នាំ និង ៧ឈ្មោះធឿង ថាង អាយុ២២ឆ្នាំ ។

ក្នុងពេលសាកសួរ និង ធ្វើតេសរកសារធាតុញៀន បានរកឃើញថា ក្នុងចំណោមយុវជនទាំង៧នាក់នេះ មានម្នាក់ឈ្មោះធឿង ថាង មានសារធាតុញៀននិងបានធ្វើការឃាត់ខ្លួន និង ៣នាក់ទៀតគឺជាសង្ឃ ដែលបានលួចដោះស្បង់ ពាក់ខោអាវមកដើរលេង ។

តាមចំលើយសារភាព ដំបូងឈ្មោះ ធឿង ថាង ដែលពិនិត្យមានសារធាតុញៀន បានបបួលយុវជនចំនួន៣នាក់មកដើរលេង និង ហើយយុវជនទាំង៣នាក់នោះបានបបួលសង្ឃ៣អង្គមកដើរលេងដោយដោះស្បង់ជីវរចេញរួចពាក់ខោអាវមកលេងនៅខេត្ត ទៅចូលក្លឹប ចេញពីក្លឹបមកលេងនឹងសួនច្បាររហូតដល់យប់ជ្រៅ ម៉ោងជាង១យប់មិនទាន់ត្រឡប់ទៅផ្ទះ ត្រូវសមត្ថិកិច្ចអាវុធហត្ថឃាត់យកទៅសាកសួរតែម្តង ។

ក្រោយពីធ្វើការសាកសួររួចសមត្ថកិច្ចបានប្រគល់យុវជន៣នាក់ ដែលជាសង្ឃលួចមកដើរលេងប្រគល់ទៅអោយមន្ទីរធម្មការ ចំណែក៣នាក់ទៀត ត្រូវធ្វើកិច្ចសន្យាហើយអោយត្រឡប់ទៅផ្ទះវិញ ចំណែកយុវជនឈ្មោះធឿង ថាងដែលមានសារជាតិញៀនត្រូវអនុវត្តតាមនីតិវិធីឃាត់ខ្លួនជាបណ្តោះអាសន្នសិន ៕ ចន្ថា

aes (1) aes (2) aes (3) aes (4)


ចែករំលែក៖