ព័ត៌មានទាន់ហេតុការណ៍៖

ឆ្លងចរន្តអគ្គិសនីបង្កជាគ្រោះអគ្គិភ័យឆាបឆេះឃ្លាំងស្តុកអីវ៉ាន់រោងចក្រ QMI

ចែករំលែក៖

ខេត្តកណ្តាលៈ ផ្តើមចេញពីការឆ្លងចរន្តអគ្គិសនីបង្កជាគ្រោះអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងឃ្លាំងស្តុកអីវ៉ាន់រោងចក្រQMI កាលពីវេលាម៉ោង២០ និង៤៥នាទី ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះដែលសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកប្រើប្រាស់ទឹកពន្លត់ភ្លើងដែលកំពុងឆាបឆេះអស់ចំនួន០៤រថយន្ត និងប្រើប្រាស់ទឹកនៅក្នុងរោងចក្រ ព្រមទាំងបំពង់ពន្លត់អគ្គិភ័យចំនួន៥៣បំពង់ផងដែរ ទើបភ្លើងរលត់ទៅវិញជាស្ថាពរនៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃដដែល ។

ប្រភពដដែលបានបន្តថា គ្រោះអគ្គិភ័យនេះកើតឡើងបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីប្រើប្រាស់នៅក្នុងឃ្លាំង ។ គ្រោះអគ្គិភ័យនេះ បណ្តាលឲ្យខូចខាតឃ្លាំងស្តុកអីវ៉ាន់ទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ កម្ពស់៣ម៉ែត្រ ធ្វើអំពីថ្មប្រក់ស័ង្កសី , ទូរឈើចំនួន០៣ទូរ ,ម៉ាស៊ីបោកសម្លៀកបំពាក់ចំនួន០២គ្រឿង ,សាឡុងពូកចំនួន០៣ ,ធុងបាស់ចំនួន០២ ,អូសាវ៉ែលលាងបន្ទប់ទឹកចំនួន១០ធុង ,ធ្នើធ្វើអំពីដែកក្រាលក្តាចំនួន៤ជាន់ ,អាំភ្លីចំនួន០១ ,ដបទឹកសុទ្ធថ្មីចំនួន៤៦០០ដប និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត ៕ ស្អាងជ័យ

ac (1) ac (2) ac (3) ac (4) ac (5) ac (6)


ចែករំលែក៖