ព័ត៌មានទាន់ហេតុការណ៍៖

ប្ដីចងប្រពន្ធនិងកូនវាយធ្វើបាបយ៉ាងព្រៃផ្សៃព្រោះតែភ្លើងប្រចណ្ឌ

ចែករំលែក៖

ខេត្តកំពត៖ ប្ដីអប្រិយម្នាក់ផឹកស្រាស្រវឹងរាល់ថ្ងៃបង្កជាភ្លើងប្រចណ្ឌបានចាប់ចងប្រពន្ធនិងកូនហើយវាយធ្វើទារុណកម្មយ៉ាងឃោរឃៅតែត្រូវកម្លាំងនគរបាលចាប់ខ្លួន។ អំពើហិង្សានេះកើតឡើងកាលពីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ កោះត្រាច ឃុំស្វាយទង ស្រុកកំពង់ត្រាច ខេត្តកំពត ។

មន្ដ្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះជាប្រពន្ធឈ្មោះ ពេជ គិ អាយុ ៣៣ឆ្នាំ (ធ្លាប់មានប្តីម្តង និងមានកូន២ នាក់)រងរបួសពេញផ្ទៃមុខនិងស្នាមខ្សែ រឹតកស្នាមខ្សែរឹតកដៃទាំងសងខាង។ ដោយ ឡែកជនបង្កជាប្ដីឈ្មោះ អួន យន អាយុ ៣១ឆ្នាំ ។

ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានអំពើហិង្សានេះបណ្ដាល មកពីប្ដីមកពីផឹកស៊ីស្រវឹង ហើយប្រពន្ធមិន នៅផ្ទះទើបបង្កជាភ្លើងប្រចណ្ឌ ប៉ុន្ដែប្រពន្ធ មិននៅផ្ទះព្រោះជាប់រវល់ទៅមើលកូនឈឺ។

ក្រោយបង្កហេតុជនសង្ស័យត្រូវបាន កម្លាំងនគរបាលឃាត់ខ្លួនបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិ វិធី ៕ ហេង នរិន្ទ្រ

2 1


ចែករំលែក៖