ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបាល់ទាត់ All Star កម្ពុជា ប្រកួតដើម្បីរកមូលនិធិជូនមន្ទីរពេទ្យគន្ធបុប្ផា

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកីឡាករ បាល់ទាត់All Star នៃព្រះរាជណាចក្រកម្ពុជា នឹងប្រកួត ដើម្បីស្វែងរកមូលនិធិ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដោយស្របពេលជាមួយការប្រកួត វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់បាល់ទាត់ Soccer League ២០១៧ នារសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ។

លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍ទាំង២ខាងលើបានឲ្យដឹងថា គោលបំណងសំខាន់នៃការប្រកួតនេះ គ្មានអ្វីក្រៅតែពីជំរុញឲ្យយុវជនរបស់យើង ចូលរួមលេងឲ្យច្រើន និងចៀសឆ្ងាយពីគ្រឿងញៀន ។ ជាងនេះទៀត កម្មវិធីប្រកួតបាល់ទាត់រវាងក្រុម All Star ក្នុងស្រុក នាថ្ងៃទី២៦ ខែមករានេះ ដើម្បីស្វែងរកមូលនិធិជូនដល់មន្ទីរពេទ្យគន្ធបុប្ផា បើទោះបីតិចក្តីច្រើនក្តី នេះជាការចូលចំណែកក្នុងសង្គម ។

លោកបានបញ្ជាក់ថា សម្រាប់ការប្រកួតបាល់ទាត់ក្រុម All Star អមពាន Soccer Leagueនេះដែរ យើងតារាសម្តែងល្បីៗជាច្រើនដួង ដូចជា លោកពូនាយក្រឹម លោក ពែកមី លោក សូណូ និងកីឡាករជម្រើសល្បីៗរបស់ព្រះរាជណាចក្រកម្ពុជា មានដូជា កីឡាករ ចាន់ វឌ្ឍនាការ ប្រាក់ មុន្នីឧត្តម និងកីឡាករជម្រើសជាតិ ជាច្រើននាក់ផ្សេងទៀតមកចូលរួមផងដែរ ។

លោកបានបញ្ជាក់បន្ថែមថា ចំពោះការលក់សំបុត្រ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ក្រុមAll Starនេះ មិនមែនស្វែងរកផលចំណេញអ្វីទេ ហើយថវិកាទាំងនេះ បានមកតិចតូចទេ ហើយសំបុត្រក៏លក់ជិតអស់ដែរ គឺប្រមាណជា៧០ទៅ៨០ភាគរយហើយ។

ជាមួយគ្នានោះដែរ លោកហ៊ុន ម៉ានី ប្រធានសហព័ន្ធសព័ន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ឆ្នាំនេះគឺឆ្នាំទី៤ហើយ ដែលសហព័ន្ធភាពសហព័ន្ធយុវជនកម្ពុជា រៀបចំការប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League ចំពោះគោលបំណងគ្មាអ្វីក្រៅពីចង់យុវជន ដែលមិនមានលទ្ធផលចូលរួមលេងក្នុងក្រុមជម្រើសជាតិ ឬក៏ក្លិបធំណាមួយក្នុងវិស័យកីឡាបាល់ទាត់ ផ្តល់ជូនពួកគាត់បានបញ្ចេញនូវសមត្ថភាពរបស់ ដោយស្មើមុខ ស្មើមាត់ ស្មើភាភគ្នា ដោយមិនមែន សមាសភាពកីឡាករអាជីពណាម្នាក់ចូលរួមលេងនោះទេ សម្រាប់ពានរង្វាន់ បាល់ទាត់ Soccer League ។

លោកបានបន្តថា ចំពោះការចូលរួម របស់បងប្អូនក្រុមសិល្ប ក្រុមកីឡាករជម្រើសជាតិ ក្រុមសម្តែង និងទស្សនាករ គឺជាការចូលរួមក្នុងស្មារតីដោយស្ម័គ្រចិត្ត ស្មារតីស្រលាញកីឡាទាំងអស់នេះ គឺជាការចូលរួមលើកស្ទួយវិស័យកីឡារបស់ព្រះរាជណាចក្រកម្ពុជារបស់យើង។

លោកបន្ថែមថា សម្រាប់ថវិកា២០០០រៀលមិនច្រើនទេ ប៉ុន្តែយើងចង់បញ្ជាក់ និងជូនសារដល់យុវជន យុវនារីរបស់យើងមិនថា កីឡាបាល់ទាត់ មិនល្ខោនខោល ឬក៏វប្បធម៌ របស់យើងទេ គឺជាការគាំទ្រនិងលើកទឹកដល់ពួកគាត់៕ សារីម

ក្រុម All Star.១ ក្រុម All Star.២_1 ក្រុម All Star លោក ស សុខា និង លោក ហ៊ុន ម៉ានី All star


ចែករំលែក៖