ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ ស៊ឹម វណ្ណដេតឈ្នះកៅអីវគ្គ៨នាក់ចុងក្រោយ

ចែករំលែក៖

ភ្នំពេញ៖ កីឡាករ ស៊ឹម វណ្ណដែត មកពីក្លិបប្ញទ្ធី ពោធិសែនជ័យ ទទួលបានកៅអីវគ្គ៨នាក់ចុងក្រោយ បន្ទាប់វាយឲ្យកីឡាករ រឿន ឈី មកពីក្លិបគុហារព្រហ្មជ័យ ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ ខណៈដែល សុខ ចិន្តាមកពីក្លិបឃ្លាំងមឿងកីឡា បានត្រឹមយកឈ្នះ ពិន្ទុ ផាន ចំណាន មកពីក្លិបរាជសីហ៍រតនៈគិរី កាលពីល្ងាច ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧នៅសង្វៀនប្រដាល់ទូរទស្សប៉ុស្តិ៍លេខ៥ ។

ការឈ្នះរបស់កីឡាស៊ឹម វណ្ណដែត សម្រាប់វគ្គ១៦ឈានចូលវគ្គ៨នាក់ ចុងក្រោយ នៃកម្មវិធីប្រកួតកំពូលជើងឯក NOCK UOT SERIE ប្រភេទទម្ងន់៦០គីឡូក្រាម ដែលមានសមសភាពកីឡាករចូលរួម៣២នាក់នោះ ត្រូវបានអ្នករៀបចំអះអាងថា ជាកីឡាករខ្លាំងនិងជំនាញម្នាក់ សម្រាប់រងចាំគូប្រកួតដែលឆ្លងផុតវគ្គខាងលើ ដើម្បីប្រកួតប្រជែងគ្នាដណ្តើមយកកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រនាពេលខាងមុខដ៏ខ្លីនេះ ។

សម្រាប់សកម្មភាពប្រកួត រវាងកីឡាករ ស៊ឹម វណ្ណដេត និងកីឡាករ រឿង ឈី ត្រូវបានគេមើលឃើញថា វណ្ណដែតមានប្រៀបក្នុងការប្រកួត តាំងពីវិនាទីដំបូងមកម្លេះ ពីព្រោះការវាយសន្ធប់ តទល់គ្នាទៅវិញ ទៅមក រឿង ឈីត្រូវ បានវណ្ណ ដេត ប្រើកណ្តាប់ដៃវាយចំស្ទួនបណ្តាលឲ្យអាជ្ញាកណ្តាលរាប់រហូត៣ដង ក្នុងចំណោម២ទឹកខាងលើ ។ ដោយលោកអាជ្ញាកណ្តាលមើលឃើញនូវភាពទន់ជ្រាយរបស់កីឡាករ រឿង ឈីទំនងមិនអាចទ្រាំនិងទម្ងន់កណ្តាប់ដៃ វណ្ណដេត បានតទៅទៀត ក៏សម្រេចបញ្ឈប់ការប្រកួតតែម្តង។

ដោយឡែកការប្រកួត រវាងកីឡាករ សុខ ចិន្តានិងកីឡាករ ផាន ចមណាន គឺជាការប្រកួតមួយដ៏ស្វិតស្វាញ និងជក់ចិត្ត សម្រាប់ទស្សនិកជនស្នេហ៍វិស័យកីឡាប្រដាល់ ពីព្រោះចាប់ផ្តើមពីទឹកដំបូងរហូតដល់ទឹកទី៥ គ្មានវិនាទីណាដែលពួកគេមិនវាយសន្ធប់ដាក់គ្នានោះទេ ។ ប៉ុន្តែចំណុចសំខាន់ៗ ត្រូវបានគណៈកម្មការដាក់ពិន្ទុ កំណត់ថា កីឡាករ សុខ ចិន្តាប្រើស្នៀតកណ្តាប់ ជើង ទាត់ចូល ច្រើនទៅលើ ផាន ចំណាន ជាហេតុធ្វើឲ្យក្រុមអ្នកដាក់ពិន្ទុផ្តល់ពិន្ទុឲ្យកីឡាករ ចាស់វស្សា សុខ ចិន្តាឈ្នះ ផាន ចំណាន ដោយពិន្ទុក្នុងចំណោម៥ទឹកនោះ។

គួររំលឹកថា កីឡាករដែលឈ្នះពានរង្វាន់កំពូលជើងឯក NOCK UOT SERIE ប្រភេទទម្ងន់៦០គីឡូក្រាម នឹងទទួលបានថវិកាចំនួន៤ពាន់ដុល្លារផងដែរ ៕ សារីម

1 copy 2 copy 3 copy 4 copy


ចែករំលែក៖