ព័ត៌មានទាន់ហេតុការណ៍៖

កាំភ្លើង១ដើម និងជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវសមត្ថកិច្ច ខណ្ឌដង្កោបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោ ធ្វើការបង្ក្រាប ក្នុងករណី កាន់កាប់អាវុធដោយគ្មានការអានុញ្ញាតិ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៤និង១០នាទី ត្រង់ចំណុចផ្លូវជាតិ លេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា ជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ ស្រេង ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ចំណែកវត្ថុតាងចាប់យក .ទី០១-ម៉ូតូ០១គ្រឿងម៉ាកអ៊ឹម អេស អ៊ិច ពណ៌សលាយខៀវ ពាក់ស្លាកលេខភ្នំពេញ1FI-4034 លេខតួ និងលេខម៉ាស៊ីន 15140500967 ទី០២-អាវុធខ្លីម៉ាកP08 លេខ1916 ០១ដើម ទី០៣-គ្រាប់ចំនួន០១ ទី០៤-ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ទី០៥-ទូរស័ព្ទដៃម៉ាកណូគាពណ៌ក្រហម០១គ្រឿង ។

បើតាមប្រភពពីនគរបាលព្រហ្មខណ្ឌដង្កោ បានប្រាប់ឲ្យដឹងទៀតថា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៤និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រ មានគ្នាចំនួន០៤នាក់ ជិះម៉ូតូ០២គ្រឿង ល្បាតក្នុងមូលដ្ឋានសង្កាត់ក្រាំងពង្រ ដល់ចំណុចខាងមុខសួនឧហ្សាហកម្មវឌ្ឍនៈ ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឃើញជនសង្ស័យចំនួន០២នាក់ ទី០១ឈ្មោះ ស្រេង ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស ទី០២ឈ្មោះ ង៉ុក ភេទប្រុស ជិះម៉ូតូ០១គ្រឿង ដោយឌុបគ្នា និងបានជិះម៉ូតូព្យាយាមគេចចេញពីគោលដៅចរាចរណ៍របស់ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ។

ពេលឃើញដូចនេះ សមត្ថកិច្ចក៏បានហៅអោយឈប់ធ្វើការត្រួតពិនិត្យ ស្រាប់តែជនសង្ស័យឈ្មោះ ស្រេង ពិសិដ្ឋ ហៅ សិដ្ឋ បានបោះអាវុធខ្លីម៉ាកP08 លេខ1916 ០១ដើម មានគ្រាប់ចំនួន០១គ្រាប់ គ្មានបង់ និងថ្នាំញៀនចូលទៅក្នុងប្រឡាយទឹក រួចរត់គេចខ្លួន ពីសមត្ថកិច្ច និងបក្ខពួកម្នាក់ទៀតបានផ្តួលម៉ូតូរត់គេចខ្លួនដូចគ្នា ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោយើង បានធ្វើការឡោមព័ទ្ធចាប់បានជនសង្ស័យម្នាក់ឈ្មោះ ស្រេង ពិសិដ្ឋ ហៅ សិដ្ឋ រួមនិងវត្ថុតាងយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងពង្រតាមនីតិវិធីច្បាប់ ចំណែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួនបាត់ ។

ក្រោយពីឃាត់ខ្លួនរួចហើយជនសង្ស័យរួមនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចបញ្ចូនបន្តទៅអធិកាដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕ ភារ៉ា ដង្កោ

2 1 3


ចែករំលែក៖