ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាត បូកសរុបការងារ២០១៦ និងបន្ដទិសដៅកាេងារឆ្នាំ២០១៧

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីប្រធានតុលាការ រាជធានី ព្រះរាជអាជ្ញាស្នងការ មេបញ្ជាការ អធិការខណ្ឌ~មេបញ្ជាការខណ្ឌទាំង១២ អភិបាលខណ្ឌ~រង ទាំង១២ និងចៅសង្កាត់ទាំង៩៦។

លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ នៅក្នុង ឆ្នាំ ២០១៧ នេះ រដ្ឋបាល សាលា រាជធានី ភ្នំពេញ រួម នឹង ផ្នែក ពាក់ព័ន្ធ នៃ មន្ទីរជំនាញ មាន ទិសដៅ អភិវឌ្ឍ រួមគ្នា ជា អាទិភាព ចំនួន៤ ត្រូវអនុវត្ត បន្ត ដើម្បី អភិវឌ្ឍ រាជធានី ភ្នំពេញ ឲ្យ កាន់តែ មាន ភាព រីកចម្រើន បន្ថែមទៀត ។. ក្នុងនោះរួមមាន ៖១~ការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព, ២~ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមទីផ្សារ, ៣~ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ, ៤~ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងការទប់ស្កាត់សំណង់ខុសច្បាប់។

លោកប៉ា សុជាតិ វង្ស អភិបាល រាជធានី ភ្នំពេញ បានលើកឡើង ថា ក្នុង ឆ្នាំ ២០១៦ ក្រោម ការដឹកនាំ ផ្ទាល់ របស់ រាជរដ្ឋាភិបាល និង ក្រសួងមហាផ្ទៃ សាលា រាជធានី ភ្នំពេញ បាន បន្ត ខិតខំ ជម្នះ ពុះពារ រាល់ ការលំបាក ស្មុគស្មាញ និង អនុវត្ត គ្រប់ វិធានការ ពិសេស ការចាត់តាំង អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព បាន កាន់តែ ល្អ ធានាបាន សភាពការណ៍ សន្តិសុខ ទូទៅ ក្នុង រាជធានី ក្នុងនោះ គួរ ឲ្យ កត់សម្គាល់ សកម្មភាព បង្កចលាចល នយោបាយ និង អំពើ ភេរវកម្ម ត្រូវបាន ទប់ស្កាត់ មិន ឲ្យ កើតមាន អំពើ ប្លន់ ប្រដាប់អាវុធ ក្មេង ទំនើង និង គ្រឿងញៀន ត្រូវបាន យកចិត្តទុកដាក់ បង្ក្រាប បានជា បន្តបន្ទាប់ ផ្តល់នូវ ភាពកក់ក្តៅ ដល់ ប្រជាជន វិនិយោគិន និង ភ្ញៀវទេសចរ ។

សភាពការណ៍ ខាងលើនេះ បានផ្តល់ នូវ ភាពអនុគ្រោះ ដល់ ការអនុវត្ត គោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និង យុទ្ធសាស្ត្រ ចតុកោណ ដំណាក់កាល ទី ៣ របស់ រាជរដ្ឋាភិបាល ឲ្យ ទទួលបាន ជោគជ័យ ពិសេស ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់ អគារ ខ្ពស់ៗ ទីក្រុង រណប និង ការ ងើបឡើង វិញ នៃ ទីផ្សារ អចលនទ្រព្យ នៅក្នុង រាជធានី ភ្នំពេញ ដោយ រួមចំណែក យ៉ាងសកម្ម ក្នុងការ ជំរុញ កំណើន សេដ្ឋកិច្ចជាតិ ការរក្សា ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយ ភាពក្រីក្រ និង ការលើកកម្ពស់ សុខុមាល ភាព របស់ ប្រជាជន ។

លោកប៉ា សុជាតិ វង្ស បាន បន្ថែមថា ទន្ទឹមនឹង លទ្ធផល ដែល សម្រេច បានជា វិជ្ជមាន ខាងលើ ក៏ នៅមាន បញ្ហា ប្រឈម មួយចំនួន ដែល ត្រូវ ប្រមូលផ្តុំ ដោះស្រាយ ឲ្យ បានល្អ នាពេលខាងមុខ ដូចជា បញ្ហា សន្តិសុខភាព និង សណ្តាប់ធ្នាប់ សង្គម ពិសេស ករណី ប្លន់ ប្រដាប់អាវុធ ក្មេង ទំនើង និង គ្រឿងញៀន នៅតែ ជា ចំណុចក្តៅ របស់ រាជធានី ភ្នំពេញ ។

បញ្ហា ចរាចរណ៍ និង សណ្តាប់ ធ្នាក់ តាម ដងផ្លូវ នៅតែ ជា បញ្ហា ចោទ អាស្រ័យ ដោយ កំណើន យ៉ាង ឆាប់រហ័ស នៃ មធ្យោបាយ យានយន្ត និង ប្រជាជន ។ បញ្ហា គ្រោះ អគ្គិភ័យ នៅតែ ជា កង្វល់ ដ៏ ធំ របស់ សមត្ថកិច្ច គ្រប់ ថ្នាក់ និង ប្រជាពលរដ្ឋ ។

លោកបន្តថា ប្រព័ន្ធ ដឹកជញ្ជូន និង ប្រព័ន្ធ ផ្លូវ ក្នុង រាជធានី ភ្នំពេញ មិនទាន់បាន ឆ្លើយតប តាម តម្រូវការ របស់ ប្រជាពលរដ្ឋ នៅ រាជធានី ភ្នំពេញ ។ ខ្វះ ប្រព័ន្ធ បណ្តាញ អគ្គិសនី និង បណ្តាញ ទឹកស្អាត សម្រាប់ ប្រជាពលរដ្ឋ ប្រើប្រាស់ នៅតាម បណ្តា សង្កាត់ ជាយ រាជធានី ភ្នំពេញ ។

ជាចុងបញ្ចប់ អង្គសន្និបាតសូមស្នើដល់ សមាជិកសមាជិកា នៃអង្គសន្និបាទទាំងមូល មានការយកចិត្តទុកដាក់ តាមកម្មវិធីនៃអង្គសន្និបាទ សុំយកអស់បញ្ញាញាណស្មារតី ចែករំលែក មេរៀនបទពិសោធន៍ ដែលបានអនុវត្តកន្លងអោយបានផុសផុល ក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការ ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមរបស់រដ្ឋបាលរាជធានី នៅឆ្នាំ២០១៧ និងត្រូវធានាអោយអង្គសន្និបាទដំណើរការដោយរលូន៕ សំរិត

1 unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed


ចែករំលែក៖