ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបគ្រឿងញៀននៅក្នុងពន្ធនាគារខេត្តក្រចេះឃាត់ខ្លួនទណ្ឌិត២នាក់ រួមនឹងស្ត្រីជាប់សង្ស័យម្នាក់ទៀតរឹបអូសថ្នាំញៀនបាន១កញ្ចប់ធំ

ចែករំលែក៖

ខេត្តក្រចេះ៖ ទណ្ឌិតចំនួន២នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ឋនាគារ រួមនឹងស្ត្រីវ័យចំណាស់ម្នាក់ទៀត ត្រូវបានកម្លាំងអនុរក្សពន្ធនាគារ សហការជាមួយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ ចុះចាប់បង្ក្រាប និងដកហូតបានថ្នាំញៀនប្រភេទម្ស៉ៅក្រាមពណ៌ស(ម៉ាទឹកកក)១កញ្ចប់ធំ រួមនិងសម្ភារៈសម្រាប់វិចខ្ចប់សំរាប់ចែកចាយមួយចំនួនទៀត ។

ក្រោយពីចាប់បង្ក្រាប ទណ្ឌិតទាំង២នាក់រួមនិងស្ត្រីជាប់សង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការអុវត្តទោសជាថ្មីម្តងទៀត នៅថ្ងៃទី២៤ខែមករា ក្រោយពីជនសង្ស័យទាំង៣នាក់នេះ បានរួមគំនិតគ្នា ធ្វើសកម្មភាពចែកចាយថ្នាំញៀនទ្រង់ទ្រាយធំនៅក្នុងពន្ឋនាគារខេត្តក្រចេះ ។

ករណីចាប់បង្ក្រាប ការជួញដូរថ្នាំញៀននៅក្នុងពន្ឋនាគារខេត្តក្រចេះ ពីសំណាក់កម្លាំងសមត្ថកិច្ច ត្រូវបានគេនិយាយថា គឺមិនមេនជាលើ់កទីមួយនោះទេ កន្លងមកការចាប់បង្ក្រាបនេះ គឺបានធ្វើឡើងជាបន្តបន្ទាប់ ។ ហើយគេសង្ស័យថា ការនាំគ្រឿងញៀនចូលក្នុងពន្ឋនាគារបាន អាចមានការបើកដៃពីមន្ត្រីអនុរក្សពន្ឋនាគារ ។

ប្រភពពីមន្រ្តីនគរបាលបានឱ្យដឹងថា ការចុះបង្ក្រាបករណីជួញដូរថ្នាំញៀននៅក្នុងពន្ឋនាគាររបស់កម្លាំងសមត្ថកិច្ច គឺបានធ្វើឡើងកាលពីថ្ងៃទី២២ខែមករា ក្នុងនោះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្នុងនោះមានទណ្ឌិត ដែលកំពុងអនុវត្តទោសចំនួន២នាក់ ដកហូតគ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សរ(ម៉ាទឹកកក)១កញ្ចប់ធំ រួមនិងសម្ភារៈសម្រាប់វិចខ្ចប់សំរាប់ចែកចាយមួយចំនួនទៀត ។

ជនសង្ស័យទាំង៣នាក់នោះ ១ឈ្មោះ តោ សុខហ៊រ ហៅទូច ភេទស្រីអាយុ៥០ឆ្នាំ ជាមន្ត្រីពេទ្យខេត្ត មានទីលំនៅភូមិស្រែស្តៅ សង្កាត់អូរឬស្សីក្រុងក្រចេះ ទី២ឈ្មោះ ភូន សុភារ័ត្ន អាយុ២៧ឆ្នាំ ជាទណ្ឌិតគ្រឿងញៀន និងទី៣ឈ្មោះ ផេង វីរៈ អាយុ២៦ឆ្នាំ ជាពិរុទ្ឋជនគ្រឿងញៀន ជនទាំងពីរនាក់សព្វថ្ងៃកំពុងតែអនុវត្តទោសជាប់ចោទករណីជួញដូរគ្រឿងញៀន និងកំពុងអនុវត្តទោសទោសតែត្រូវបានឃាត់ខ្លួនសារជាថ្មីទៀតលើករណីជួញដូរគ្រឿងញៀនក្នុងពន្ឋនាគារ។

ប្រភពបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមករា ស្ត្រីជាប់សង្ស័យឈ្មោះ តោសុខ ហ៊រ ហៅទូច បានយកគ្រឿងញៀន១កញ្ចប់ធំ រួមនឹងថង់ផ្លាស្ទីកសំរាប់រំលែកចែកចាយ លាក់នៅក្នុងប្រអប់ទឹកដោះគោ ចូលទៅក្នុងពន្ឋនាគារ ដើម្បីប្រគល់ឱ្យទណ្ឌិតទាំង២នាក់ខាងលើនេះ សំរាប់លក់នៅក្នុងពន្ឋនាគារ ។

យោងតាមចំលើយសារភាពរបស់ទណ្ឌិតទាំង២នាក់ បានប្រាប់សមត្ថកិច្ចថា ពួកគេទាំង២ នាក់ បានរៀបគំរោងការនាំយកគ្រឿងញៀនចូលមកលក់នៅក្នុងពន្ឋនាគារ ដោយឈ្មោះ ផេង វីរៈ ជាអ្នកទាក់ទងទិញថ្នាំញៀន ចំណែកឈ្មោះ ភូន សុភារ័ត្ន ជាអ្នករៀបគំរោងលួចលាក់នាំគ្រឿងញៀនចូលក្នុងពន្ឋនាគារ តាមរយៈម្តាយរបស់គេ ឈ្មោះ តោ សុខហ៊រ ។

ពាក់ពន្ឋនិងករណីចាប់បង្ក្រាបគ្រឿងញៀននៅក្នុងពន្ឋនាគារ មិនអាចសុំការបកស្រាយ ពីលោកឧត្តមអគារនុរក្សត្រី ក្វា សារ៉ន ប្រធានពន្ឋនាគារខេត្តខេត្តក្រចេះ ដោយទួរស័ព្ទចុចចូល តែលោកថា កំពុងរវល់ជាប់ប្រជុំ ៕ កោះទ្រុង

as (1) as (2) as (3) as (4) as (5) as (6) as (7) as (8)


ចែករំលែក៖