ព័ត៌មានទាន់ហេតុការណ៍៖

អគាររដ្ឋបាល និងអគារសាលប្រជុំស្រុកសាលាក្រៅ ដែលទើបសាងសង់រួច បានប្រារព្ធពិធីប្រគល់ ទទួល ជាផ្លូវការនៅស្រុកសាលាក្រៅ

ចែករំលែក៖

ខេត្តប៉ៃលិន៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ មានរៀបចំពិធីប្រគល់ ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំសាលាស្រុកថ្មី ដែលពិធីនេះ ស្ថិតក្រោមអធិបតីភាព លោក លេង វី អនុរដ្ឋលាខាធិការក្រសួងមហាផ្ទៃ និងជានាយកគំរោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការការគញរប់គ្រង វិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងការអញ្ជើញចូល រួមពីសំណាក់ក្រុមប្រឹក្សាស្រុក អភិបាល អភិបាលរងស្រុក ក្រុមប្រឹក្សាឃុំ និងប្រធាន អនុប្រធានភូមិផងដែរ។

លោកសំ សារ៉េត អភិបាលស្រុក សាលាក្រៅបានអោយដឹងថាៈ ស្រុកសាលាក្រៅទទួលបានកញ្ចប់ថវិកាចំនួន២៦៩៦៨៣.៦២ដុល្លារ(ពីររយហុកសិបប្រាំបួន
ពាន់ប្រាំមួយរយប៉ែតសិបបីដុល្លា និងហុកសិបពីរសេន) ក្នុងនោះបានអនុវត្តលទ្ធកម្មតាមវិតីវិធីកិច្ចលទ្ធកម្មរបស់គំរោង ហើយរដ្ឋបាលស្រុកបានប្រគល់កិច្ចសន្យាសាងសង់អគាររដ្ឋបាល និងអគារសាលប្រជុំទៅអោយក្រុមហ៊ុន CADE Group Cambodia Co,LTD ជាអ្នកអនុវត្តតាម រយះលិខិតលេខ ៦៥៩ចុះថ្ងៃទី១០ សីហា ឆ្នាំ២០១៥ របស់សាលាស្រុកសាលាក្រៅ។

លោក កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនបានមានប្រសាសន៍ថា ស្រុកសាលាក្រៅកាលពីមុនជាតំបន់ដាច់ស្រយាល
ខ្វះខាតធនធាន និងប្រព័ន្ធហេដ្ឋារចនាសម្ព័នតែដោយសារមានការខិតខំពីសំណាក់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការឧបត្ថមគាំទ្រពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាផងនោះបានធ្វើអោយស្រុកសាលាក្រៅមានការអភិវឌ្ឍន៍រីកចំរើនគួរអោយកត់សំគាល់។

ជាក់ស្តែងការប្រគល់ទទួលអគាររដ្ឋបាលអគារសាលប្រជុំសាលាស្រុកថ្មីអណ្តូងទឹក និងក្លោងទ្វារពេលនេះ គឺបានបង្ហាញសមិទ្ធផលថ្មីដែលជាការយកចិត្តពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់ទីកន្លែងធ្វើការសមរម្យដល់មន្ត្រីរាជការសំរាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយប្រសើឡើង។

លោកលេង វី អនុរដ្ឋលាខាធិការក្រសួងមហាផ្ទៃនិងជានាយកគំរោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការបានកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូនបានល្អ និងបានពង្រឹងកិច្ចការពារសន្តិសុខសណញតាប់ធ្នាប់ជូនប្រជាពលរដ្ឋបានល្អប្រសើ។

លោកបន្តថាៈ ការរៀបចំពិធីប្រគល់ទទួលអគាររដ្ឋបាលអគារសាលប្រជុំសាលាស្រុកថ្មីគឺជាគំរោងគាំទ្រហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តគោល នយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការកែទំរង់វិមជ្ឈការនិងសហវិមជ្ឈការ។

គំរោងគាំទ្រហិរញ្ញវត្ថុដល់ថ្នាក់ក្រោមជាតិមាន ការកសាងអគាររដ្ឋបាលដំណាក់កាលទី១ចំនួន៣៤ អាគារទួទាំងប្រទេស គាំទ្រហិរញ្ញវត្ថុរៀបចំផែនទីបង្ហាញផ្លូវតាមបែបវិមជ្ឈការ សហវិមជ្ឈការ គឺការប្រមូលពន្ធ រៀបចំយន្តការឧបករវិន្និឆ្ឆ័យ សំភារៈនិងថវិកា និងការកសាង សមត្ថភាពមន្ត្រីគ្រប់គ្រងថវិកា។

លោកបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ត្រូវយកចិត្តទុកដាក់ថែទាំសមិទ្ធផលថ្មីនេះអោយបានល្អដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈបានយូរអង្វែង៕ ស សារ៉េត

ល

1 2 5 3 6 ង ង្ ក យត


ចែករំលែក៖