ព័ត៌មានទាន់ហេតុការណ៍៖

ការចុះឈ្មោះសម្រាប់វគ្គជម្រុះតាមតំបន់ក្នុងព្រឹត្តិការណ៍ Tiger Street Football Festival 2017 បានចាប់ផ្តើមហើយ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍ Tiger Street Football Festival វិលត្រឡប់មកវិញជាថ្មីម្តងទៀតហើយក្នុងឆ្នាំ ២០១៧នេះ! នេះគឺជាឆ្នាំទី ៥ នៃព្រឹត្តិការណ៍បាល់ទាត់ដ៏ធំអស្ចារ្យនេះដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។ក្រុមចូលរួមប្រកួតកាន់តែច្រើន!ការប្រកួតកាន់តែច្រើន! ប្រាក់រង្វាន់កាន់តែច្រើនអស្ចារ្យ $15,000 សំរាប់ក្រុមជើងឯក Tiger Street Football Festival 2017! សរុបប្រាក់រង្វាន់ទាំងអស់ រហូតដល់ $39,500 សំរាប់ក្រុមឈ្នះទាំងការប្រកូតជំរុះតាមតំបន់ និងការប្រកួតផ្តាច់ព្រត្រ័ ។

ការចុះឈ្មោះចូលរួមប្រកួតវគ្គជម្រុះតាមតំបន់នៃកម្មវិធី Tiger Street Football Festival 2017 បានចាប់ផ្តើមហើយនៅខេត្តព្រះសីហនុ បាត់ដំបង សៀមរាប កំពង់ចាម និងរាជធានីភ្នំពេញ រំពឹងនឹងជ្រើសរើសចំនួន ៣៤០ក្រុម ចូលរួមប្រកួត ដើម្បី សំរាំងយក ៤០ ក្រុមចូលរួមប្រកួតវគ្គផ្តាច់ព័ត្រប្រព្រឹត្តធ្វើឡើងក្នុងរាជធានីភ្នំពេញមជ្ឈមណ្ឌលកោះពេជ្រខាងមុខសាលមហោស្រព ថៃ្ងទី ១២ មីនា ឆ្នាំ ២០១៧ ដើម្បីស្វែងរកជើងឯក Tiger Street Football Festival 2017 ។

ដើម្បីមានសិទ្ធិចូលរួមប្រកួតវគ្គជម្រុះតាមតំបន់ កីឡាករទាំងអស់ត្រូវជាបុរសដែលមានអាយុចាប់ពី១៨ឡើងទៅគិតត្រឹមថ្ងៃទី១ខែមករា២០១៧។ កីឡាករទាំងអស់អាចរកពាក្យសុំប្រកួតបានដែលមាននៅតាមការិយាល័យក្រុមហ៊ុនស្រាបៀរ Tiger នៅរាជធានីភ្នំពេញ ឬនៅតាមបណ្តាខេត្តសៀមរាប បាត់ដំបង កំពង់ចាមនិងព្រះសីហនុ ឬសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែលស្ថិតនៅពហុកីឡាដ្ឋានជាតិអូឡាំពិកឬទាញយកពីបណ្តាញសង្គម Facebook Tiger Beer (KH) ។ បែបបទដែលបានបំពេញរួចត្រូវយកមកដាក់នៅតាមការិយាល័យស្រាបៀរ Tiger ឬតាមរយៈសហព័ន្ធបាល់ទាត់កម្ពុជា។ ក្រុមហ៊ុននឹងជម្រាបអំពីព័ត៌មានលម្អិត ឬឯកសារបំពេញបន្ថែមបន្ទាប់ពីដាក់ពាក្យរួច។

ដូច្នេះ សូមកចុះឈ្មោះក្រុមរបស់លោកអ្នកឥឡូវនេះឲ្យបានមុនថៃ្ងទី 06 កុម្ភះ 2017។

ចំពោះកាលបរិច្ឆេទនៃការប្រកួត និងទីតាំង៖
• ថ្ងៃទី១១ – ១២ ខែកុម្ភៈ នៅខេត្ត ព្រះសីហនុ ឆ្នេរអូរឈើទាល

• ថ្ងៃទី ១៨- ១៩ ខែកុម្ភៈ នៅខេត្តបាត់ដំបង នៅផ្សារទំនើបភូពុយ

• ថ្ងៃទី ២៤ -២៥-២៦ ខែកុម្ភៈ នៅខេត្ត សៀមរាបនៅទីលានអង្គរឃ្យុងយូ

• ថ្ងៃទី ៤ – ៥ ខែមីនា នៅខេត្តកំពង់ចាមនៅមុខសាលាគរុកោសល្យភូមិភាគខេត្ត ខេត្តកំពង់ចាម

• ថ្ងៃទី ០៩-១០-១១ ខែមីនា នៅរាជធានីភ្នំពេញ មជ្ឈមណ្ឌលកោះពេជ្រខាងមុខសាលមហោស្រព

• និងការប្រកួតផ្តាច់ព្រ័ត្រនៅមុខសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែមីនា ២០១៧ ។

ព្រឹត្តិការណ៍ Tiger Street Football Festival នេះមិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលានដូចជាការសម្តែងក្បាច់រាំពីក្រុមនារីរាំដ៏ស្រស់ស្អាតកន្លែង ការលេងហ្គេមកំសាន្តការដាក់តាំងលក់សម្ភារកីឡាមានលក់ជូនពិសេសសម្រាប់រាល់ជាវផលិតផលស្រាបៀរថៃហ្គ័រ ការប្រគំតន្ត្រីកាន់ធំជាងមុន រួមជាមួយកម្មវិធីកំសាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ជួបកំពូលតារាចំរៀងល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយនឹងមានកម្មវិធីពិសេសជាច្រើនទៀតដែលញាំឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។

ស្តែងចេញនូវភាពក្លាហានរបស់អ្នកដើម្បីដណ្តើមយកជើងឯក Tiger Street Football Festival 2017 រូមជាមួយទឹកប្រាក់ $15,000!!!

ព័ត៌មានលម្អិតបន្ថែម សូមទំនាក់ទំនងលេខ៖077 777 928 ឬចូលទៅកាន់គេហទំព័រ៖ Facebook.com/TigerBeerKH ។

ថម សន

Image


ចែករំលែក៖