ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋ៦ភូមិបានតវ៉ា៥ថ្ងៃហើយ ដើម្បី​យកដីពីក្រុមហ៊ុននៅស្រុកត្បូងឃ្មុំ មិនបានលទ្ធផល

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋប្រមាណ ២០០នាក់មកពីភូមិចំនួន៦ ក្នុងឃុំគរ ស្រុក ត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានជួបជុំគ្នានៅវាល ចម្ការ ភូមិទួលថ្មី ឃុំគរ ស្រុកត្បូងឃ្មុំ ដើម្បី តវ៉ាទាមទារយកដីចម្ការដែលពួកគាត់ អះអាងថា បានកាន់កាប់តាំងពីឆ្នាំ១៩៧៩ (ជាដីព្រៃនៅឡើយ) ហើយត្រូវក្រុមហ៊ុន រំលោភយកដាំដំណាំកៅស៊ូ ។

ការតវ៉ានេះ ធ្វើឡើងតាំងពីថ្ងៃទី២០ ខែ មករា ឆ្នាំ២០១៧ រហូតមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ មិនទាន់មានដំណោះ ស្រាយច្បាស់លាស់នៅឡើយ ។

ការជួបជុំតវ៉ានេះ គេសង្កេតឃើញកង កម្លាំងប្រដាប់អាវុធ នគរបាល កងរាជអា វុធហត្ថ ប្រមាណ៣០នាក់ទៅ៤០នាក់ មក កន្លែងកើតហេតុ ។ ក្នុងនោះលោកសួស ស៊ាងលី អធិការនគរបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ថា សមត្ថកិច្ច កម្លាំងប្រដាប់ អាវុធមកទីនេះ ដើម្បីរក្សាការពារសន្តិ សុខជូនប្រជាពលរដ្ឋ និងភាគីខាងក្រុម ហ៊ុន ដោយសមត្ថកិច្ចខ្លាចមានអំពើហិង្សា តែប៉ុណ្ណោះ មិនមានចេតនាមករារាំង ការតវ៉ារបស់ប្រជាពលរដ្ឋនោះឡើយ ។ ដោយទុកឲ្យភាគីប្រជាពលរដ្ឋ និងខាងក្រុម ហ៊ុនសម្របសម្រួលរកដំណោះស្រាយ ដោយសន្តិវិធី ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយថ្ងៃ រំដោះ៧មករា ១៩៧៩ ដីកើតវិវាទនេះ សុទ្ធ សឹងជាដីព្រៃទាំងអស់ ហើយពួកគាត់បាននាំគ្នាកាប់ឆ្ការព្រៃបន្តិចម្តងៗរហូតក្លាយជាដីវាលស្រែដីចម្ការសម្រាប់បង្កបង្កើនផល ដោះស្រាយជីវភាព ។

រហូតមកដល់ឆ្នាំ១៩៩០ មានលោក ឧកញ៉ាម្នាក់ និងសហការីរបស់គាត់បាន មកពន្យល់ប្រជាពលរដ្ឋឲ្យនាំគ្នាផ្តិតមេដៃ សុំធ្វើប្លង់កាន់កាប់ដីរៀងៗខ្លួនតាមទំហំ ។

ក្រោយមក ស្រាប់តែក្រុមហ៊ុនខាងលើ នេះ បានយកគ្រឿងចក្រមកឈូសឆាយ ហើយដាំកៅស៊ូ ដោយសំអាងថា ប្រជា ពលរដ្ឋបានស្ម័គ្រចិត្តប្រគល់ដីនេះជូនរដ្ឋ អស់ហើយ ខណៈរដ្ឋត្រូវការដាំកៅស៊ូ ។

ដោយយល់ឃើញថា រដ្ឋដកហូតយក មកដាំកៅស៊ូ ពួកគាត់ក៏ឈប់តវ៉ានៅស្ងៀម រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ស្រាប់តែឃើញគ្រឿងចក្រមកឈូសឆាយ គាស់រំលើងដើមកៅស៊ូចាស់ៗចោល និង ដាំស្វាយចន្ទីជំនួសវិញ ។ ប្រជាពលរដ្ឋ យល់ថា ការគាស់ដើមកៅស៊ូ មកដាំស្វាយ ចន្ទីវិញ គឺជារបស់ឯកជន មិនមែនរបស់ រដ្ឋទេ ។ ហេតុដូច្នេះពួកគាត់តវា៉សុំយកដី នេះមកវិញទុកសម្រាប់បន្តដាំដំណាំផ្គត់ ផ្គង់ជីវភាព ។

លោក សួស ស៊ាងលី អធិការនគរបាល ស្រុកត្បូងឃ្មុំបានឲ្យដឹងថា នៅព្រឹកថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៧នេះ តំណាង ក្រុមហ៊ុនបានមកជួបប្រជាពលរដ្ឋនៅលើ ដីមានទំនាស់ដើម្បីរកដំណោះស្រាយ តែ មិនទាន់ទទួលលទ្ធផលនៅឡើយទេ ៕ ហេង នរិន្ទ្រ

tabong up


ចែករំលែក៖