ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃបានគំរាមកំហែងចំការដាំកូនឈើអាកាស្យាជាង៣ពាន់ហិកតា នៅស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ បានគំរាមកំហែងចំការដាំដើមកូនឈើអាកាស្យាជាង៣ពាន់ហិកតា នៅស្រុកអូរជ្រៅ នៅរដូវខែប្រាំងក្តៅហួតហែង ដែលជារដូវមានបញ្ហាប្រឈម ងាយនិងគ្រោះអគ្គិភ័យកើតឡើង។

សេចក្តរាយការណ៍ឱ្យដឹងថា ហេតុការណ៍ភ្លើងឆេះព្រៃចាប់ផ្តើមនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យភ្លើងឆេះអូសបន្លាយរយៈពេលជាង២ម៉ោង ទើបសមត្ថកិច្ច និងប្រជាពលរដ្ឋគ្រប់គ្រងស្ថានការបានទាំងស្រុងនៅពេលដែល កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងនគរបាលឃុំអូរបីជាន់ និងប្រជាពលរដ្ឋជាច្រើននាក់បានសហការគ្នាចេញទៅជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់ភ្លើងមិនបង្កឱ្យរាលដាលឆាបឆេះចំការដាំដើមកូនឈើអាកាស្យាមានកំរិតធ្ងន់ធ្ងរនោះឡើយ អគ្គិភ័យនោះក៏មិនបង្កឱ្យប៉ះពាល់អាយុជីវិតប្រជាពលរដ្ឋនោះទេ។ គ្រាន់តែចំការដាំដើមកូនឈើអាកាស្យាមួយចំនួនធំរងការឆាបឆេះ និងដីព្រៃទំហំជិត៥ហិកតា រងការឆាបឆេះផងដែរ។

សេចក្តីរាយការណ៍ពីកម្លាំងនគរបាលស្ថិតក្នុងជួយសង្រ្គោះបានឱ្យដឹងថា ការជួយអន្តរគមន៍ភ្លើងឆេះព្រៃពីសំណាក់កម្លាំងនគរបាល និងប្រជាពលរដ្ឋដោយប្រើប្រាស់រថយន្តទឹកប្រជាពលរដ្ឋចំនួន១គ្រឿងនិងដាក់កម្លាំងពង្រាយវាយទប់ស្កាត់អណ្តាតភ្លើងកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនោះ។ អគ្គិភ័យនោះសមត្ថកិច្ចមិនទាន់ដឹងច្បាស់ថា បង្កឡើងដោយសារអ្វីនៅឡើយនោះទេ ប៉ុន្តែមានការដាក់ការសង្ស័យថា អាចបង្កឡើងដោយអ្នកដុតព្រៃធ្វើចំការ។

សូមបញ្ជាក់ថាពាក់ព័ន្ធនឹងភ្លើងឆេះព្រៃនេះដែរ នៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃចូលឆ្នាំប្រពៃណីចិនថ្ងៃទី២កន្លងទៅថ្មីៗនេះមានករណីភ្លើងឆេះព្រៃ នៅលើភ្នំស្វាយចំណុចកណ្តាលទីរួមខេត្តបន្ទាយមានជ័យ អគ្គិភ័យនោះបានគំរាមគំហែងផ្ទះប្រជាពលរដ្ឋរាប់រយខ្នង និងអគាធ្វើការរដ្ឋបាលសាលាខេត្ត ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអគារធ្វើការរបស់រដ្ឋបាលសាលាសង្កាត់កំពង់ស្វាយផងដែរ អគារដ្ឋបាលរបាលទាំងនោះស្ថិតនៅក្បែរជើងភ្នំស្វាយនោះតែម្តង។

អគ្គិភ័យនោះដែរគឺមិនបង្ករងគ្រោះថ្នាក់លំនៅឋាន និងអគាររដ្ឋបាលធ្វើការងាររបស់រដ្ឋណាមួយឡើយ ដោយសារមានការជួយអន្តរាគមន៍ ពីកម្លាំងសមត្ថកិច្ចប្រើប្រាស់រថយន្តទឹករបស់ស្នងការដ្ឋាននគរបាលខេត្តធ្វើការបាញ់ទឹកបង្ការទប់ស្កាត់ និងមានការចូលរួមរបស់ប្រជាពលរដ្ឋ ទើបទប់ស្កាត់និងគ្រប់គ្រងស្ថានការបាន។អគ្គិភ័យឆេះព្រៃលើភ្នំស្វាយនោះដែរសមត្ថកិច្ចមិនទាន់ធ្វើការសន្និដ្ឋានបង្កឡើងដោយកត្តាអ្វីនោះឡើយ។

ប៉ុន្តែព្រៃឈើនៅលើភ្នំស្វាយតែតែរងការឆាបឆេះភ្លើងជារៀងរាល់ឆ្នាំទៅហើយ ព្រៃឈើនៅលើភ្នំស្វាយដែលគេចាត់ទុកថាជាផ្នែកមួយនៃទេសសភាពបែបធម្មជាតិយ៉ាងសហរស់ត្រកាលត្រូវគេមើលឃើញថាបានរងការឆាបឆេះដោយគ្រោះអគ្គិភ័យជាបន្តបន្ទាប់ ៕ សំ វិច្ឆិកា

IMG_6259 IMG_6260 IMG_6261 IMG_6262 IMG_6264


ចែករំលែក៖