ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៣០ ខែ មករា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានទម្លាយសារខ្លីមួយពាក់ព័ន្ធនឹងការឆ្លងឆ្លើយគ្នារវាងសម្តេចនឹងលោក កឹម សុខា អំពីការតែងតាំងលោក កឹម សុខា ជាប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគ តិចនៅក្នុងរដ្ឋសភាកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦កន្លងទៅ។
នៅក្នុងសារឆ្លើយឆ្លងនោះសម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅលោក កឹម សុខា នៅវេលាម៉ោង៧និង៣៤នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦។ ចំណែកលោក កឹម សុខា បានតបមកសម្តេចតេជោ ហ៊ុន សែន វិញ នៅម៉ោង៧និង៥៧នាទីព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០១៦ដដែលនេះ ពោលគឺមុនកិច្ចប្រជុំ សភាចាប់ផ្តើម ។
សាររបស់សម្តេចតេជោផ្ញើទៅកាន់ លោក កឹម សុខា (ម៉ោង៧និង៣៤នាទី ព្រឹក) មានខ្លឹមសារយ៉ាងដូច្នេះថា «ព្រឹកនេះខ្ញុំអានព័ត៌មានឃើញមានមនុស្សមួយចំនួន មិនយល់ព្រមលើការតែងតាំងឯកឧត្តមជាប្រធានក្រុមតំណាងរាស្ត្រផងប្រធានក្រុមភាគតិចផងដោយទុកឲ្យ សម រង្សុី ធ្វើ ប្រធានក្រុមសំឡេងភាគតិច ឯសម្រាប់ ឯកឧត្តមធ្វើប្រធានក្រុមតំណាងរាស្ត្រ។ មាត្រា៤៨ថ្មីគឺមនុស្សតែម្នាក់ទេធ្វើតំណែងទាំង២មិនមែនមនុស្ស២នាក់ទេ។ ក្នុង ករណីខាងឯកឧត្តមទទួលយកការចាត់ តាំងនេះមិនបានទេ ព្រឹកនេះខ្ញុំសុំធ្វើវិសោធន កម្មមាត្រា៤៨នៃបទបញ្ជាផ្ទៃក្នុងដោយ លុបចោលតំណែងទាំងអស់តែម្តង»។
ចំណែកសាររបស់លោក កឹម សុខា ឆ្លើយតបទៅកាន់សម្តេចតេជោ ហ៊ុន សែន (ម៉ោង៧និង៥៧នាទីព្រឹក) មានខ្លឹមសារ យ៉ាងដូច្នេះថា «មិនអីទេសម្តេចទុកអ៊ីចឹង ដដែលចុះ»៕ ហេង សូរិយា
សម្តេចតេជោហ៊ុន សែន ចាប់ដៃជាមួយលោកកឹម សុខា ក្នុងរដ្ឋសភានាពេលកន្លងមក