ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងក្នុងបន្ទប់ជួលមិនដឹងមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិបរទេសម្នាក់ បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ផ្ទះជួល នៅម្តុំផ្សារចាស់ រហូតទាល់តែធុំក្លិនស្អុយ ហើយករណីនេះត្រូវបានសមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះបានធ្វើអត្តឃាតដោយយកខ្សែចងក សម្លាប់ខ្លួនឯងមិនដឹងមូលហេតុ ។

ករណីជនបរទេសដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២ ខែ កុម្ភៈឆ្នាំ២០១៧ នៅចំណុចបន្ទប់ផ្ទះជួល មានទីតាំងលេខ៦៥អឺ៤ ផ្លូវលេខ១៨៨ភូមិ៧ ក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ។

សាកសពជនបរទេសដែលស្លាប់នោះឈ្មោះ ROBINO XVATER ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិបារាំង កាន់លិខិតឆ្លងដែនលេខ13AT42468 មុខរបរទេសចរាចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

បើយោងតាមប្រភពព័ត៍មានពីស្ត្រីម្នាក់ឈ្មោះ វ៉េង ស្រីអូន អាយុ២៧ឆ្នាំ ដែលជាអ្នកជួលបន្ទប់ផ្ទះកើតហេតុខាងនេះស្នាក់នៅដែលនោះ បានបំភ្លឺប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថាជនបរទេសរងគ្រោះបានមកជួលបន្ទប់កើតហេតុស្នាក់នៅកាលពីថ្ងៃទី១ខែវិច្ឆិកា ឆ្នាំ២០១៦ បានមកជួលបន្ទប់ផ្ទះកើតហេតុខាងលើតែម្នាក់ឯង លុះដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ រូបគាត់កំពុងរៀនភាសាអង់ភ្លេស នៅចំកណ្ដាលផ្ទះរហូតដល់ម៉ោង១១និង៣០នាទីយប់ ស្រាប់តែមានឈាមធ្លាក់ពីលើពិដាន ភ្លាមនោះគាត់បានចុះទៅជាន់ក្រោមដើម្បីហៅម្ចាស់ផ្ទះឡើងទៅបន្ទប់ជនរងគ្រោះមើល និងយកសោរមកបើកទ្វារមើលស្រាប់តែឃើញជនរងគ្រោះចងកសម្លាប់ខ្លួនឯងរហូតធំក្លិនស្អុយទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ ។

ក្រោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុរសរងគ្រោះស្លាប់ដោយសារតែធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន ។

បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់នៅមន្ទីរពេទ្យខ្មែរសូវៀតដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ តារា

IMG_5032


ចែករំលែក៖