ព័ត៌មានទាន់ហេតុការណ៍៖

បុរសរត់ម៉ូតូឌុបម្នាក់ត្រូវនគរបាលឃាត់ខ្លួនពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ កំលាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន និងកំលាំងសហប៉ុស្តិ៍រដ្ឋបាលស្រះចក ខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែងពីបទជួញដូរគ្រឿងញៀន កាលវេលាម៉ោង៥ល្ងាច ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ ២០១៧ នៅចំណុចផ្លូវលំ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះសែ ជីវ៉ាន់ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រែកតាឡុង ផ្លូវលំ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមាននជ័យ រាជធានីភ្នំពេញ ។ វត្ថុតាងចាប់យកមាន: ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀន ) ទូរស័ព្ទដៃមួយគ្រឿង ម៉ូតូមួយគ្រឿងម៉ាក់វីវ៉ា ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ១K៤៩០០ ។

ប្រភពដដែល បានបន្តទៀតថា នៅមុខពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ គឺកម្លាំងល្បាតបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានដើម្បីការពារសុវត្តិភាពជូនប្រជាពលរដ្ឋ លុះជិះមកចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យកំពុងតែជិះម៉ូតូតាមផ្លូវម្នាក់ឯង ភ្លាមនោះកម្លាំងបានឃាត់ខ្លួននិងឆែកឆេរ រកឃើញថ្នាំញៀនជាក់ស្តែងតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូរាជធានីភ្នំពេញ ចាត់ការតាមច្បាប់ ៕ ស តារា

IMG_5034


ចែករំលែក៖