ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ៥នាក់ជាមុខសញ្ញាចោរប្លន់ត្រូវនគបាលព្រហ្មទណ្ឌឃាត់ខ្លួន

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ ជនសង្សយ័៥នាក់ ដែលជាមុខសញ្ញាចោរប្លន់ និងកាច់សោម៉ូតូយ៉ាងសកម្ម ត្រូវបានកម្លាំងនគបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តមានជយ័ឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ។

ការបង្ក្រាបនេះបានធ្វើឡើងនៅថ្ងែទី១ និងទី២ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយក្នុងនោះ៤នាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុចភូមិគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ និងម្នាក់ទៀត ឃាត់ខ្លួនបាននៅខេត្តបន្ទាយមានជ័យ ក្រោយមានការសហការគ្នាល្អជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ៕ ប៉ែន នួន

d3


ចែករំលែក៖