ខេត្តកំពង់ធំ៖ អ្នករត់តាក់ស៊ីស្រវឹងស្រាជោកជាំមា្នក់ បានបើកបររថយន្ដមិនគោរពច្បាប់ចរាចរណ៍ ហើយចុះមកវៃគេទៀត លុះអ្នកសារព័ត៌មាន ចុះថត បែរជាប្រមាថមើលងាយ និងដៀលត្មេះ និងចង់រករឿងវៃ ថែមទៀត ។
ហេតុការណ៍នេះ បានកើតឡើងកាលពីពីម៉ោង១និង១០នាទីរសៀល ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច គល់ស្ពានកំពង់ថ្ម ក្នុងភូមិ ត្រស់ ឃុំ បល្ល័ង្គ ស្រុក បារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពពត័មានពីជន រងគ្រោះឈ្មោះ ញែម សុផល ដែលជាម្ចាស់រថយន្ដសាមយ៉ុង បានអោយដឹងថា គាត់បានបើករថយន្ដសាម យ៉ុង ពណ៍ សរ ពាក់ផ្លាក លេខ ភ្នំពេញ 2AK 6154 ដឹកម៉ោយពីផ្សារតាំងគោក មកផ្សារកំពង់ថ្ម មកដល់ចំនុចកើតហេតុ ក៏ប្រទះនិងរថយន្ដ លុច ស៊ីសRX300 ពណ៍ស្ករ ពាក់ផ្លាក់លេខ ភ្នំពេញ 2K 1239 បើកបរដោយឈ្មោះ ណម ប៊ុន ណែមក្នុងទិសដៅផ្ទុយគ្នា ក្នុងស្ថានភាព ស្រវឹង ជោគជាំ បើកបរបណ្ដើរ ដោះអាវបណ្ដើរធ្វើអោយរ៉េចង្កូតប៉ិស បុករថយន្ដសាមយ៉ុងរបស់គាត់ តែសំណាងល្អត្រូវបានគាត់គិចទាន់កុំអីបុកគ្នាពេញទំហឹង ក្រោយមកម្ចាស់រថយន្ដលុច ស៊ីសRX300 នេះបាន ត្រឡប់ក្រោយ ហើយក៏បើកកៀរ រថយន្ដរបស់គាត់រហូតដល់ផ្លូវចូលបែនឡានកំពងថ្ម បន្ទាប់មកចុះពីរថយន្ដមកវៃតបលើរូបគា់់ជាច្រើន បន្ទាប់មកបានទៅដាក់ពាក្យបណ្ដឹង នៅនគរបាលប៉ុស្ដិឃុំបល្ល័ង្គស្រុកបារាយណ៍។
តាមការអោយដឹងពីប្រជាពលរដ្នដែលបានឃើញនៅកន្លែងកើតហេតុ បានអោយដឹងថា ពេលអ្នកសារពត័មានចុះថត ក្នុងពេលដែលគេកំពុងវៃតបគ្នានោះ ស្រាប់តែម្ចាស់រថយន្ដលុច ស៊ីសRX300 ឈ្មោះ ណន ប៊ុន ណែម រូបនេះ ចុះពីរថយន្ដចង្អុលមុខ អ្នកសារព័ត៌មាន ហើយជេរប្រមាថ មើលងាយ ហើយស្រែកថា អញរកតែមុខអ្នកកាសែតហ្នឹងឯង មិនតែប៉ុណ្ណោះថែមទាំង កញ្ឆក់ទួរស័ព្ទ បម្រុងបោកចោលថែមទៀត តែក្រោយមកទើបប្រគល់ឲ្យវិញ ។
លោក ហេង កុសល មេប៉ុស្តិ៍នគរបាលឃុំបល្ល័ង្គបានប្រាប់ក្នុងកិច្ចសម្ភាសថា លោកនឹងកោះហៅ ជនបង្កមកអប់រំ និងទារ សំណង់តាមពាក្យបន្ដឹងរបស់ជនរងគ្រោះ នៅក្នុងមូលដ្ឋានសិន បើគ្មានការយល់ព្រម ឬគ្មានដំណេះស្រាយទេ នឹងបញ្ចួនសំណុំរឿង ទៅថ្នាក់លើបន្ដដើម្បីចាត់ការតាមច្បាប់ ។
រហូតមកដល់ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មេប៉ុស្តិ៍នគរបាលឃុំបល្ល័ង្គ ក៏បានហៅជនបង្កឈ្មោះ ណន ប៊ុន ណែម មកសាកសួរ និង អបរំ ណែនាំ ពិនិត្យទឹកនោម រកសារជាតិ ញៀន ដោយសារមានប្រភពថា ជនបង្ក មានការពាក់ព័ន្ធនឹងថ្នាំញៀន ក្រោយពីពិនិត្យទឹកនោមរួច សមត្ថកិច្ចជំនាញអះអាងថា គ្មានសារជាតិញៀនទេ ដោយសារឧបករណ៍ពិនិត្យបង្ហាញសញ្ញា ឆ្នូត ១ បញ្ជាក់ថាគ្មានទេ ។ តែបើឆ្នូត២ ទើបបញ្ជាក់ថា មានសារជាតិញៀន នេះជាការអះអាងរបស់សមត្ថកិច្ច ។
ជនបង្កព្រមសារភាពកំហុស និងសុំទោសអ្នកសារព័ត៌មាន ដែលខ្លួនបានធ្វើសកម្មភាពខុសឆ្គង នៅរសៀលថ្ងៃដដែលនេះ ជនបង្កនិងចូលខ្លួនមកដោះស្រាយ ជាមួយជនរងគ្រោះ តាមពាក្យបណ្ដឹងអោយសងជំងឺចិត្តដើម្បីបញ្ចប់រឿង តែលទ្ធផលយ៉ាងណានោះយើងនឹងតាមដានបន្ដទៀត ៕ ប៊ុន រិទ្ធី