គិតជាមធ្យម ចាប់តាំងពីចូលកាន់តំណែងប្រធានាធិបតីនៅសេតវិមាន មួយថ្ងៃ លោកត្រាំ ប្រឈមនឹងការប្តឹង៥ករណី។
តាមតួលេខពីការិយាល័យ តុលាការអាមេរិក ចាប់តាំងពីការចូលកាន់តំណែងមកទល់ពេលនេះលោកត្រាំប្រឈមនឹងពាក្យបណ្តឹង៥២ករណី មកពីរដ្ឋ១៧ផ្សេងគ្នា ។ ទាំងនេះគឺជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មាន ពីមុនមក ក្នុងពេលប្រធានាធិបតីអាមេរិកចូលកាន់តំណែង។
បើប្រៀបធៀបនឹងពេលវេលាដូចគ្នា លោកអូបាម៉ាពេលចូលកាន់តំណែង មានតែពាក្យបណ្តឹងតែ៤ករណីបណ្ណោះ ចំណែកអតីតប្រធានាធិបតីប៊ូស និងប៊ីលគ្លីនតុន រងការប្តឹង តែ៤ករណី។
ចំណែកលោកត្រាំប្រឈមនឹងពាក្យបណ្តឹង មានរហូតដល់ ៥២ករណី និងការធ្វើបាតុកម្មតវាជាច្រើននៅអាមេរិកនិងសហគមន៍អន្តរជាតិ ពីគោលនយោបាយប្រឆាំងជនអន្តោបវេស៕ ម៉ែវ សាធី