ភ្នំពេញ ៖ បុរសជាប្តី គ្រាន់តែឮប្រពន្ធ សុំលេខទូរស័ព្ទអ្នកលក់ចេកចៀន និងនិយាយរឿងផ្ទះសំណាក់ ផ្ទុះកំហឹងប្រចណ្ឌ រករឿងឈ្លោះប្រពន្ធ បង្កហិង្សារហូតប្រពន្ធ ទ្រាំលែងបានប្តឹងសមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង១៥នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
បុរសជាប្តី មានឈ្មោះ នូ បូរិន អាយុ៣៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅភូមិព្រៃទា ផ្លូវបេតុង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅខេត្តកណ្តាល មានប្រពន្ធឈ្មោះកើត សុមាលី អាយុ45ឆ្នាំ មុខរបរលក់ដូរ នៅផ្ទះកើតហេតុខាងលើ មានស្រុកកំនើតសង្កាត៉់អូឬស្សី ខណ្ឌ៧មករា មានកូនប្រុសម្នាក់អាយុ៤ឆ្នាំ។
តាមសំដីបុរសជាប្តីបានឲ្យដឹងថា នៅថ្ងៃទី៣ ខែកុម្ភៈ គាត់បានដេកនៅក្នុងផ្ទះហើយបានលឺសំលេងប្រពន្ធរបស់គេនិយាយគ្នាជាមួយបុរសអ្នកលក់ចេកជៀន លឺដូចនោះធ្វើអោយចិត្តគាត់ពុះកញ្ជ្រោលក្តៅក្រហាយយ៉ាងខ្លាំងហើយក៏បានឈ្លោះគ្នាតែមិនវាយតប់ទេ។
ចំណែកប្រពន្ធបានអោយដឹងថា រួបគាត់បាននិយាយលេងជាមួយបុរសលក់ចេកចៀនមែនហើយក៏មិនបានទាក់ទងគ្នាលើសពីការរាបអានដែរ ព្រោះគេក៏មានប្រពន្ធរួចហើយដែរ នៅថ្ងៃកើតហេតុគាត់បានយាយថា បងប្អូនអ្នកលក់ចេកចៀនមានផ្ទះសំណាក់នៅខេត្តសៀមរៀប គ្រាន់តែនិយាយប៉ុណ្ណោះ ធ្វើអោយប្តីគាត់យល់ច្រឡំថា គាត់លួចស្រឡាញ់គ្នា ហើយប្តីគាត់បានគំរាម និងយកគំរបធុងទឹកកកវាយគាត់ធ្វើឲ្យគាត់ទ្រាំមិនបានទើបទូរស័ព្ទប្តឹងនគរបាល ៕ សុខាសែនជ័យ