ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្ចាស់ហាងកែសម្ផស្សម្នាក់រត់ដេញចាប់ម៉ូតូចោរលួចយកទូរស័ព្ទ IPHONE 7 PLUS នៅក្នុងហាងត្រូវម៉ូតូជនសង្ស័យអូសបណ្តាលឱ្យដួលដាច់ក្បាលជង្គង់

ចែករំលែក៖

 
ខេត្តបន្ទាយមានជ័យ៖ ស្រ្តីម្នាក់ដែលម្ចាស់ហាងកែសម្ផស្សយីហោ ឆវី វណ្ណ ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានម៉ូតូជនសង្ស័យម្នាក់លួចទូរស័ព្ទដៃរបស់នាងអូសដួលរងរបួសក្បាលជង្គង់ទាំងសងខាង ដោយសារដេញតាមចាប់ម៉ូតូជនសង្ស័យជិះម៉ូតូមកលួចយកទូរស័ព្ទដៃម៉ាក IPHONE 7 PLUS ដែលមានតម្លៃជាង១ពាន់ដូល្លារ បានសម្រេច កាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ខណៈស្រ្តីម្ចាស់ហាងនោះទុកទូរស័ព្ទជាប់រវល់បោសសំរាមនៅខាងមុខផ្ទះ។

ជនសង្ស័យបន្ទាប់ពីធ្វើសកម្មភាពអស់ពេលជាច្រើនម៉ោង នគរបាលព្រហ្មទណ្ឌកំរិតស្រាលចេញតាមស្ទាក់និងឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង៩យប់ថ្ងៃដដែល ខណៈជនសង្ស័យជិះម៉ូតូបមកដល់ចំណុចផ្លូវជាតិលេខ៦ ផ្លូវទៅខេត្តសៀមរាប ស្ថិតក្នុងភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

លោកវរសេនីយ៍ទោ ខែម សុភ័ណ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ក្រោយពីមានអំពើលួចទូរស័ព្ទដៃស្រ្តីម្ចាស់ហាងកែសម្ផស្សម្នាក់មានឈ្មោះ អ៊ាង ឆវី អាយុ៣០ឆ្នាំ នៅចំណុចខាងលើរួចហើយ លោកក៏បានដឹកនាំកម្លាំងចុះ តាមដានស្រាវជ្រាវស៊ើបអង្កេតក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ។ ការស្រាវជ្រាវស៊ើបអង្កេតចំណាយពេលជាច្រើនម៉ោង ក៏ណត់បានមុខសញ្ញាជនសង្ស័រស់នៅខេត្តសៀមរាប មកធ្វើសកម្មភាពលួចនៅខេត្តបន្ទាយមានជ័យ។ កម្លាំងនគរបាលក៏បានដាក់ពង្រាយតាមគោលដៅសំខាន់ៗក្នុងខេត្តបន្ទាយមានជ័យដើម្បីតាមចាប់ជនសង្ស័យ។ លុះនៅវេលាម៉ោង៩យប់ថ្ងៃដដែល ស្រាប់តែឃើញលិចមុខជនសង្ស័យជិះម៉ូតូ១គ្រឿងបម្រុងឆ្ពោះទៅខេត្តសៀមរាប។ នៅពេលនោះកម្លាំងនគរបាលក៏បានស្ទាក់ចាប់ជនសង្ស័យ បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។

លោកនាយការិយាល័យប្រាប់ឱ្យដឹងទៀតថា ជនសង្ស័យមានឈ្មោះ សុខណាត ភេទ ប្រុស អាយុ៣៣ឆ្នាំ គ្មានមុខរបរពិតប្រាកដ រស់នៅភូមិភ្ញាជ័យ សង្កាត់ចក ក្រុងសៀមរាប។ ជនសង្ស័យក្រោយពីកម្លាំងនគរបាលការិយាល័យជំនាញធ្វើការសាកសួរនិងបំពេញសំណុំរឿងរួចហើយ គ្រោងនិងចាប់បញ្ជូនយកទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកទូរស័ព្ឬដៃស្រ្តីរងគ្រោះត្រូវបានសមត្ថកិច្ចដកហូតយកមករក្សាទុក ដើម្បីប្រគល់ឱ្យម្ចាស់ដើមវិញ ៕ សំ វិច្ឆិកា

IMG_7166 IMG_7167 IMG_7168 IMG_7209


ចែករំលែក៖