ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីបណ្ឌិត ម៉ែន សំអនអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានានៅវត្តឈូកមាស ឃុុំស្វាយយា ស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀងៈ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តបានអញ្ជើញជាអធិបតីពិធីសម្ពោធសមិទ្ធផលនានាវត្តឈូកមាស ឃុុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់‌លោក លោកស្រីអភិបាលស្រុក អស់លោក លោកស្រីពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុសិស្សជិត២ពាន់នាក់។

លោកសុទ្ធ គឹមចន្ទ័ អភិបាលស្រុកស្វាយជ្រំបានអោយដឹងថា វត្តឈូកមាសបានកសាងឡើងនៅឆ្នាំ១៨៥៨ មានអាយុកាល១៥៩ឆ្នាំ ពីមុនស្ថិតនៅវត្តសីការ ឃុំស្វាយអង្គ ស្រុករំដួល បច្ចុបន្នភូមិសីការ ស្ថិតក្នុងឃុំស្វាយយា ស្រុកស្វាយជ្រំ។

ប្រភពបន្តថា ក្រោយថ្ងៃរំដោះ៧ មករា វត្តឈូកមាសត្រូវបានបង្កើតឡើងវិញ នៅឆ្នាំ១៩៨០រហូតដល់សព្វថ្ងៃនេះ ខណៈមានភិក្ខុចំនួន៨អង្គ ជាអ្នកដឹកនាំគ្រប់គ្រងរហូតបានកសាងសមិទ្ធផលនានាដែលត្រូវសម្ពោធបុណ្យឆ្លងក្នុងពេលនេះ។

ក្នុងឱកាសនោះដែរ លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តបានផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទៅកន្លែង និងគ្រប់កាលៈទេសៈ។

លោកស្រីបន្តថា ប្រទេសជាតិសព្វថ្ងៃមានសុខសន្តិភាព និងមានអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយវិស័យពុទ្ធាសាសនាកំពុងមានការរីកចំរើន និងសូមថ្លែងអំណរគុណដល់សប្បុរសជនជានានានិងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចូលរួមគ្នាលើស្ទួយវិស័យពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។

នាឱកាសនោះលោកស្រីម៉ែន សំអន ក៏បានជំរុញដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំដែលប្រព្រិត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ និងសូមគ្រាំទ្រដោយស្មោះស្មគ្រ័បំផុតជំពោះបេក្ខភាពសម្ដេចតេជោហ៊ុន សែនជានាយករដ្ឋមន្ត្រីជារៀងរហូត។

បន្ទាប់មកលោកស្រីម៉ែន សំអនក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធសមិទ្ធផលនានាវត្តឈូកមាសជានិមត្តរូបផងដែរ ៕ យឹម សុថាន

a1 (9)

a1 (1) a1 (2) a1 (3) a1 (4) a1 (5) a1 (6) a1 (7) a1 (8)
a1 (10) a1 (11) a1 (12)


ចែករំលែក៖