ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោ អំពាវនាវ ដល់សមាគមកម្ពុជា ចិន រួមគ្នាទាក់ទាញភ្ញៀវទេសចរណ៍ចិនឲ្យចូលមកទស្សនាកម្ពុជាកាន់តែច្រើឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់សមាគមន៍កម្ពុជា-ចិនទាំងអស់រួមគ្នាយកចិត្តទុកដាក់ក្នុងការទាក់ទាញ ភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា ឱ្យកាន់ច្រើនឡើង ខណៈដែលជនជាតិចិន ក្លាយជាអ្នកទេសចរដ៏មានសក្តានុពលខ្លាំងមួយ នៅលើពិភពលោក

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងពិធីទទួលទានអាហារសាមគ្គី ជាមួយ អ្នកឧកញ៉ា ពង់ ឃាវសែ ប្រធានសមាគម ខ្មែរ-ចិនថ្មី និងសមាជិក-សមាជិកាជាច្រើនររូបទៀត នៅមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះ ប្រទេសចិនមានប្រជាជនច្រើនជាងគេ រហូតដល់ជិត ១.៤ពាន់លាននាក់ ហើយកម្ពុជាបានដាក់ផែនការថា នឹងចាប់យកភ្ញៀវទេសចរចិន ០.០០១ភាគរយប៉ុណ្ណោះ ដែលស្មើប្រហែល ១.៤លាននាក់ នៅពេលខាងមុខ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា បច្ចុប្បន្នជនជាតិដើមកំណើតចិន និងសែស្រឡាយកូនចៅចិនយ៉ាងច្រើន បានរស់នៅក្នុងប្រទេសកម្ពុជា ដោយសារតែសន្តិភាព និងស្ថិរភាព។ ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាមិនព្រួយបារម្ភអំពីឥទ្ធិពលរបស់ចិនឡើយ។

ទន្ទឹមគ្នានឹងជំរុញក្នុងការទាក់ទាញភ្ញៀវទេសចរចិននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់អំពីការប្តេជ្ញារបស់សម្តេច និង លោកប្រធានាធបិតីចិន ស៊ី ជិនពីង ផងដែរក្នុងការជំរុញដល់ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឱ្យកើនដល់ ៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧នេះ ខណៈដែលឆ្នាំនេះប្រទេសចិន បានជួយទិញអង្កររបស់កម្ពុជា ២០ម៉ឺនតោន ក្នុងមួយឆ្នាំ ដែលកើនឡើងទ្វេដងបើធៀបនឹងឆ្នាំមុន៕ សំរិត

ae (1) ae (2) ae (3) ae (4) ae (5)


ចែករំលែក៖