ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ១នាក់ជាក់ស្ដែងពីបទជួញដូរសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ ក្នុងមូលដ្ឋានសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ៩ និង ១០នាទី កំលាំងសហប៉ុស្តិ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ជាក់ស្ដែង ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យឈ្មោះ តូ ស្រីនាង ហៅ ស្រីនាង ភេទស្រី អាយុ ២១ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវរថភ្លើង ក្រុមទី៥៤ ភូមិ ១៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យកមាន: ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់តូចសង្ស័យជាគ្រឿងញៀនម៉ាទឹកកក និង លុយ១មុឺនរៀល។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស ដារា

IMG_5054 IMG_5055


ចែករំលែក៖