ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់យ៉ាងកក្រើកនៅកំពង់ចាមអស់រាប់ពាន់ដុល្លារ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ជនសង្ស័យ២នាក់ប្រដាប់ដោយអាវុធខ្លីផងដែរបានធ្វើសកម្មភាពប្លន់យ៉ាងកក្រើកក្រុងកំពង់ចាមតែម្តង មិនរំខានដល់សមត្ថកិច្ចនោះឡើយ ។ ករណីនេះជនរងគ្រោះបានបាត់បង់ទ្រព្យសម្បត្តិអស់រាប់ពាន់ដុល្លារ ។

សកម្មភាពប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចផ្សារធំកំពង់ចាម ភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

ប្រភពព័ត៌មានដែលឃើញហេតុការណ៍បាននិយាយប្រាប់ថា ជនសង្ស័យ មានគ្នា២នាក់ សុទ្ធតែជាមនុស្សប្រុស ជិះម៉ូតូមួយគ្រឿងឌុបគ្នា ម៉ាកសេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពយកអាវុធខ្លី១ដើមភ្ជង់គំរាមបាញ់សម្លាប់ស្ត្រីម្នាក់បើរឹងទទឹងមិនឲ្យពួកគេប្លន់កាបូបលុយតាមសម្រួលទេនោះ ។

សេចក្តីរាយការណ៍បន្តទៀតថា ជនរងគ្រោះឈ្មោះ សុខ លក្ខិណ ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិទី២ សង្កាត់ វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មុខរបរលក់មាស-ប្តូរប្រាក់ នៅផ្សារធំកំពង់ចាម ។

ជនរងគ្រោះ សុខ លក្ខិណា បានអះអាងថា នៅក្នុងកាបូបលុយដែលចោរប្លន់ទៅនោះ មានលុយដុល្លារ ជាង៣ពាន់ដុល្លារ, លុយខ្មែរ៤លានរៀល, លុយថៃ១០មឺុនបាត, ទូរសព្ទ័៤គ្រឿង និងគ្រឿងអលង្ការមួយចំនួន។

ប្រភពពីសមត្ថកិច្ចអះអាងថា ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ស្វែងរកចាប់ខ្លួនជនសង្ស័យ ៕

ae (1) ae (2) ae (3) ae (5) ae (6)


ចែករំលែក៖