ភ្នំពេញ៖ ជនសង្ស័យ២នាក់ ជាមុខសញ្ញាកាប់ប្លន់ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ុស្តិ៍ចោមចៅបង្ក្រាប ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះ ដែលត្រូវជនសង្ស័យម្នាក់កាប់ប្លន់យកខ្សែកមាស១តម្លឹងគេចខ្លួនបាន១យប់ ។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ១០១៧ ដីវាល ម្ដុំលក់ទឹកត្នោតជូរ ក្រោយកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះទុំ ឆាលី ភេទប្រុសអាយុ៣១ឆ្នាំមុខរបរធ្វើការរោងចក្រ ចំណែកប្រពន្ធឈ្មោះមិុស្រីមុំ មុខរបធ្វើការរោងចក្រ អ្នកទាំង២ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមាបជ័យ ខណ្ឌមានជ័យ។
ចំណែកជនសង្ស័យជាជនដៃដល់ឈ្មោះប៊ូរី ហៅអាម៉ាប់ ភេទប្រុសអាយុ២៣ឆ្នាំ មុខរបមិនពិតប្រកដ ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យនិងម្នាក់ទៀតឈ្មោះ អនវណ្ណះ ភេទប្រុសអាយុ២៤ ឆ្នាំមុខរបកម្មករសំណង ស្នាក់នៅភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅខេត្តកណ្តាល។
តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី៥ ខែគុម្ភះឆ្នាំ២០១៧ រួបគាត់និងប្រពន្ធបានមកអង្គុយលេងនៅដីវាលក្រោយតូបលក់ទឹកត្នោតជូរ ខណះកំពុងអង្គុយថតលេងស្រាប់តែមានជនសង្ស័យម្នាក់យកមកសំដៅប្រដាប់ដោយកាំបិតតាំងតោមកគំរាមកាប់និងប្លន់យកខ្សែរករមាសទម្ងន់១តម្លឹង និងទូរស័ព្ទម៉ាកសាំសុងកាឡាក់សីុS6ហើយរត់សំដៅចូលក្នុងផ្ទះ ខណះនោះជនរងគ្រោះក៏រត់តាមមើល។
សាក្សីដដែលបានបន្តថា បន្ទាប់ពីជនសង្ស័យប្លន់រួចដោយស្គាល់ទីតាំងជនសង្ស័យទើបព្រឹកឡើងក៏នាំគ្នាទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅដើម្បីសុំការអន្តរាគមន៍ ។ បន្ទាប់ពីទទួលពាក្យបណ្តឹងជនរងគ្រោះទើបកម្លាំងនគរបាលនាំជនរងគ្រោះទៅចង្អុលបង្ហាញនិងឃាត់បាន២នាក់ដោយម្នាក់ជាជនដដៃដល់និងម្នាក់ទៀតជាបក្ខពួក។
ក្នុងការបង្ក្រាបនោះដែរ សមត្ថកិច្ចដកហូតបាន គ្រឿងញៀន១កញ្ចប់ធំល្មម ដែកកាច់កម៉ូតូ និងសមទាក់ឆ្កែ។
ក្រោយមកជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសាកសួនៅប៉ុស្តិ៍ចោមចៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យចាក់ការបន្ត៕ សុខាសែនជ័យ