ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅភូមិអណ្តូង៤ សំណូមពរឱយអាជ្ញាធរ ទប់ស្កាត់ល្បែងសុីសង បៀអាប៉ោង គ្រឿងញៀន និងហ្គេមបាញ់ត្រី

ចែករំលែក៖

ភ្នំពេញ ៖ ដើមឆ្នាំ២០១៧ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់ លើកទី១ របស់រាជរដ្ឋាភិបាល រយះពេល ៦ខែ ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ក្នុងនោះក៍មានផែនការអនុវត្តបង្ក្រាបបទល្មើសផ្សេងៗរួមទាំងល្បែងស៊ីសងគ្រប់ប្រភេទផងដែរ ។

នៅក្នុងយុទ្ធនាការណ៍នេះ សង្កេតឃើញថា សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៅតាមបណ្តាខេត្ត រាជធានីភ្នំពេញ មួយចំនួន បានខិតខំប្រឹងប្រែងចុះបង្ក្រាបដូចភ្លៀងរលឹម ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ហើយ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់បន្ត។

ទន្ទឹមនិងនេះបើយើងក្រឡេកទៅមើលនៅក្នុងទឹកដីខណ្ឌព្រែកព្នៅឯណោះវិញ ការចុះត្រួតពិនិត្យ ដាក់ប៉ុស្តិ៍គោលដៅ សហការជាមួយបណ្តាប៉ុស្តិ៍នានានៅក្នុងមូលដ្ឋានរបស់ខ្លួន ក៏បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្សមិនតិចដែរ ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀន និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀតផងដែរ ។

ជាមួយគ្នានេះ ក៍នៅមានសេសសល់ទីតាំងបើកល្បែងបៀរ អាប៉ោង និងបទល្មើសគ្រឿងញៀន កំពុងបន្តសកម្មភាពយ៉ាងអនាធិបតេយ្យ មិនខ្លាចញញើតនិងសមត្ថកិច្ចឡើយ ដែលត្រូវបានបងប្អូនប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចសមត្ថកិច្ចខ្លះមានការផ្សំគំនិតជាមួយក្រុមទាំងនេះ ទើបអាចដំំណើរយ៉ាងរលូនរហូតមកដល់បច្ចុប្បន្ននេះ ។

ទីតាំងបើកល្បែងបៀរ អាប៉ោង និងបទល្មើសគ្រឿងញៀន ដែលកំពុងដំណើរយ៉ាងរលូន មកទល់បច្ចុប្បន្ននេះ ស្តិតក្នុងភូមិអណ្តូង៤ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ទោះបីយ៉ាងណាក្តីបងប្អូនប្រជាពលរដ្ឋ សូមសំណូមទៅដល់អាជ្ញាធរខណ្ឌព្រែកព្នៅ ជាពិសេស លោក សុខ សម្បត្តិ អភិបាល នៃគណះអភិបាលខណ្ឌព្រែកព្នៅ មេត្តាចុះពិនិត្យ ក៏ដូចជាចាត់វិធានការតាមច្បាប់ បង្ក្រាបទីតាំងបើកល្បែងបៀរ អាប៉ោង និងបទល្មើសគ្រឿងញៀន នេះឲ្យខាងតែបាន ដើម្បីចូលរួមនូវគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាព ទាំង ៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា ។

ពាក់ព័ន្ធក្នុងករណីបទល្មើសខុសច្បាប់លេងល្បែងសុីសង មានហ្គេមបាញ់ត្រី បាញ់ពង់បៀ អាប៉ោង និងការជួញដូរ ក៏ដូចជាការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពួកគាត់ជាប្រជាពលរដ្ឋក្បែរខាងមានការព្រួយបារម្ភណ៍ដល់កូនៗតូចៗក្មេងគេចសាលា កើតបញ្ហាអសន្តិសុខ មានចោរកម្មជាដើម និងជាពិសេសមានបងតូចបងធំជាដើម ។

គួររំលឹកផងដែរថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ បានថ្លែងប្រាប់មន្ត្រីក្រោមឱវាទទាំងអស់ ចូលរួមអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់រួមនិងគ្រឿងញៀនផងដែរ ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាឱ្យមន្ត្រី កងកំលាំងមាន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាក្ច្នុងការអនុវត្តន៍ច្បាប់ឈានដល់ ការបង្ក្រាបល្បែង ស៊ីសងខុសច្បាប់ និងឃាត់ខ្លួនមនុស្សពាក់ពន្ធ័ដូចជាមេបនល្បែងនិង អ្នកកាងល្បែងយក មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។ ព្រោះអីសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និង ល្បែងស៊ីសងមិនស្របច្បាប់ ។ដូច្នេះហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការទៅលើល្បែងស៊ីសងគ្រប់ប្រភេទ ដែលវាអាចជះឥទ្ធិពលអាក្រក់ដល់សង្គមជាតិ ជាពិសេសប៉ះពាល់ដល់ក្មេងជំនាន់ក្រោយដែលជាទំពាំងស្នងឫស្សី៕ ព្រែកជ័យ

shot (1) shot (2) shot (3) shot (4)


ចែករំលែក៖