ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់រងរបួសធ្ងន់ ក្រោយរថយន្ដធុនធំបុកពីក្រោយ បណ្ដាលឲ្យបាក់ភ្លៅឆ្វេង និងដៃខាងឆ្វេង

ចែករំលែក៖

ភ្នំពេញៈ ស្ត្រីម្នាក់រងរបួសធ្ងន់ ក្រោយរថយន្ដធន់ធំបុកពីក្រោយ បណ្ដាលឲ្យបាក់ភ្លៅឆ្វេង និងដៃខាងឆ្វេង។

ហេតុការណ៍នេះកេីតឡេីងកាលពីវេលាម៉ោង ៤ និង ១៥ នាទីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។ ជនរងគ្រោះមានឈ្មោះ រស់ ថាវី ភេទស្រី អាយុ ៤៧ឆ្នាំ មានមុខរបរជាចង់ភៅ ស្នាក់នៅចំការដូង ខណ្ឌដង្កោ។

បេីតាមប្រភពពីកូនស្រីជនរងគ្រោះ បានអោយដឹងថាម្ដាយរបស់ខ្លួនចេញពីផ្ទះជិះម៉ូតូម៉ាក Today ពណ៌ស្លាទំ ពុំមានស្លាកលេខដេីម្បីទៅធ្វេីការ លុះមិនបានប៉ុន្មានម៉ោងផងស្រាប់តែមានគេតេប្រាប់ថាម្ដាយខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្ដម៉ាក ហីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3C-2060 ដោយដឹកដីចេញមកពីកោះពេជ្រ បេីកបុកពីក្រោយ។

ក្រោយពេលកេីតហេតុស្ដ្រីរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យសួគ៌ា។ ចំណែករថយន្ដរួមជាមួយនិងម៉ូតូជ រងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយកទៅរក្សាទុកនៅ ចរាចរក្រុងដេីម្បីដោះស្រាយគ្នាជាក្រោយ៕ ភារ៉ា ដង្កោ
IMG_4711 IMG_4712 IMG_4714 IMG_4715 IMG_4717


ចែករំលែក៖