ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះបង្ក្រាបគ្រឿងញៀននៅភូមិត្រពាំងឈូកឃាត់ខ្លួន៣នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានចុះបង្ក្រាបគ្រឿងញៀនឃាត់ខ្លួនជនប្រុស ស្រី៣នាក់ រួមទាំងចាប់យកវត្ថុតាងមួយចំនួនផងដែរ ។

សេចក្តីរាយការណ៍បញ្ជាកក់ថា សមត្ថកិច្ចបានចាប់ខ្លួនមនុស្សស្រី២នាក់ និងប្រុសម្នាក់ ក្នុងករណីចុះបង្ក្រាបគ្រឿងញៀននៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ជាមួយគ្នានេះ សមត្ថកិច្ចបានចាប់យកម្ស៉ៅក្រាម សង្ស័យថាថ្នាំញៀន៥កញ្ចប់ធំ និង៧កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀន និងឧបករណ៍ប្រើប្រាស់មួយចំនួនផងដែរ ។

ជនសង្ស័យ និងវត្ថុតាងត្រូវបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីបន្តនីតិវិធី ៕ តុង សីហា

a r se (1) se (2) se (3)


ចែករំលែក៖