ព័ត៌មានទាន់ហេតុការណ៍៖

សាររំជួលចិត្តរបស់ យក់ ថិតរដ្ឋា ក្រោយចេញពីហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងយក់ ថិតរដ្ឋា បានប្រកាសជាផ្លូវការ ហើយអំពីការចាកចេញពីផលិតកម្មមួយនេះ ក្រោយបញ្ចប់កិច្ចសន្យាប្រមាណជិត២ឆ្នាំ។ សារមួយដែលធ្វើឲ្យអ្នគាំទ្រនាងរំជួលចិត្តជាខ្លាំងពណ៌នាអំពីជីវិត និងការងារលើវិថីសិល្បៈជាលើកដំបូង។

យក់ ថិតរដ្ឋា ដែលធ្លាប់មានឈ្មោះបោះសំឡេង បានសម្រេចចិត្តដាក់ពាក្យលាឈប់ ពីផលិតកម្មមួយនេះ ក្រោយពីស្នាដៃបទចម្រៀងថ្មីរបស់នាង ហាក់មិនត្រូវបានគេផ្តល់ឲ្យដូចតារាចម្រៀងមួយចំនួនក្នុងផលិតកម្ម ។ អ្នកគាំទ្រ យក់ ថិតរដ្ឋាជាច្រើនបានបង្ហាញពីអារម្មណ៍សោកស្តាយចំពោះការចាកចេញរបស់នាងពីផលិតកម្មហង្សមាស ។

ឆ្លើយតបទៅនឹងរបស់អ្នកគាំទ្រតារា ចម្រៀងរូបនេះ ផ្ញើសារបែបកម្សត់មួយ ដែលនាងលើកឡើងថា ខ្ញុំនឹងមិនបោះបង់ចោលឡើយនូវវិថីសិល្បះមួយនេះ ដរាបណាបងប្អូននៅតែបន្តគាំទ្រ នឹងផ្តល់កំលាំងចិត្តសំរាប់សិល្បះការនីម្នាក់នេះបន្តទៀត ! ព្រោះថាខ្ញុំម្នាក់នេះមិនត្រឹមតែមានដុងពីកំណើតទេ ថែមទាំងមានឈាមជ័រជាអ្នកសិល្បះផងដែរ ព្រោះលោកប៉ាខ្ញុំគាត់គឺជាតន្រ្តីករមួយរូប ដែលមានក្រុមភ្លេងជាមួយនឹងលោកពូណូយវណ្ណណេតផងដែរលោកប៉ាជាតន្រ្តីករផ្នែរព្យាណូបាស់នឹងសូឡូផងដែរ ! ចឹងនាងខ្ញុំពិតជាមិនបោះបង់ទេដើម្បីបំពេញបំណងប្រាថ្នារបស់លោកប៉ានឹងបន្តវេនជាអ្នកសិល្បះពីលោកប៉ាផងដែលព្រោះប៉ាបានចាកចេញពីកូនដោយគ្មានថ្ងៃនឹងត្រលប់វិញ អស់រយះពេលជាច្រើនឆ្នាំណាស់មកហើយ.បទចំរៀងដែលលោកបានស្តាប់កូនច្រៀងដំបូងបង្អស់គឺបទ (ចិត្តដាច់) RSK production លោកប៉ាទទឹងរង់ចាំថ្ងៃណាទៅទើបចេញជាVCDនឹងបានមើលការសំដែងរបស់កូនព្រោះ ប៉ាជាអ្នកជូនកូនទៅដោយផ្ទាល់ទីបញ្ចប់លោកប៉ាមិនទាន់ទាំងបានស្តាប់ផងប៉ាបានទៅចោលកូនបាត់ទៅហើយចឹងកូនម្នាក់នេះនឹងសន្យាថាខំប្រឹងក្រោកដើរបន្តទៀត។ ហ៊ឹម ! នឹកលោកប៉ាខ្លាំងណាស់លោកប៉ា ( យក់ថិតសារិ )ទេពកោសល្យនឹងជំនាញរបស់លោកនឹងស្ថិតក្នុងចិត្តនឹងអារម្មណ៌របស់កូនរហូតតទៅ !”

ទោះជាយ៉ាងណាមានអ្នកគាំទ្រនាងជាច្រើនបានផ្តល់កម្លាំងចិត្តសម្រាប់នាង ។

អ្វីដែលជាចំណងដៃសម្រាប់អ្នកគាំទ្រ គឺនាងក៏បានប្រកាសអំពីគម្រោងចេញផលិតបទចម្រៀងថ្មី ដោយខ្លួនឯងដែរ ។ តារាចម្រៀងរូបនេះ បានលើកឡើងថា នាងពិតជាមិនចង់បែកនិងចាកចេញពីផលិតកម្មឡើយ ព្រោះតែក្តីស្រលាញ់និងចូលចិត្តក្រុមការងារព្រមទាំងថ្នាក់ដឹកនាំគ្រប់រូបប្រចាំផលិតកម្មរស្មីហង្សមាសទាំងអស់ ។ ក្នុងនោះនាងបានសំណូមពរដល់អ្នកគាំទ្រទាំងអស់កុំភ្លេចជួយគាំទ្រស្នាដៃបទ Original Song ដែលនាងផលិតផ្ទាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ៕ វឌ្ឍនា
fr (4) fr fr (1) fr (2) fr (3)


ចែករំលែក៖