ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់មុខសញ្ញាជួញដូរ និងរឹបអូសថ្នាំញៀន២២កញ្ចប់ នៅសង្កាត់ចាក់អង្រែក្រោម

ចែករំលែក៖

ភ្នំពេញ: មុខសញាជួញដូរ និងប្រើប្រាស់ថ្នាំញៀនសុខច្បាប់ម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នគរបាលខណ្ឌមានជ័យ ចុះឃាត់ខ្លួនដកហូតបានថ្នាំញៀនចំនួន២២កញ្ចប់ធំនិងតូចកាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី៩ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងដីឡូតិ៍គ្មានលេខ ផ្លូវលំ ក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្ក្រាបគ្រឿងញៀនខាងលើនេះ ដឹកនាំដោយលោក ម៉េង វិមានតារា អធិការងខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម កម្លាំងសាលាសង្កាត់ចាក់អង្រែក្រោម ក្នុងពេលធ្វើការត្រួតពិនិត្យរដ្ឋបាលនៅក្នុងមូលដ្ឋាន ហើយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វ៉ិត ចាន់ថន ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ជាមួយគ្នានោះដែរ សមត្ថកិច្ចបាន ដកហូតបានថ្នាំញៀនប្រភេទ ក្រាមពណ៌សថ្លាចំនួន២២កញ្ចប់ថង់ (ក្នុងនោះមានកញ្ចប់ធំ២,កញ្ចប់តូច២០) និងទូរសព្ទដៃចាស់១គ្រឿងផងដែរ ។

បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី ៕ ប្រាថ្នា

ae


ចែករំលែក៖