ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រយសអាយុ១៣ឆ្នាំចេះចាប់រំលោភក្មេងស្រីអាយុ៦ឆ្នាំ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបបានឃាត់ខ្លួនក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ បន្ទាប់ពីទទួលពាក្យបណ្តឹងម្តាយក្មេងស្រីអាយុ៦ឆ្នាំម្នាក់ថា ចាប់រំលោបកូនរស់គាត់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងប្រុសចាប់រំលោបកុមារីស្រីនោះឈ្មោះ ណុប បញ្ញា អាយុ១៣ឆ្នាំ រស់នៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកកុមាររងគ្រោះឈ្មោះ អ រ យ អាយុ៦ឆ្នាំ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងទាំងពីអ្នកនេះតែងតែលេងជាមួយគ្នាជារៀងរាល់ថ្ងៃ ព្រោះម្តាយជាអ្នកលក់ដូរនៅផ្សារតាំងក្រសាំងថ្មីជាមួយគ្នា ហើយពួកគេទាំងពីស្និទ្ធស្នាលនឹងគ្នាណាស់ ក្មេងនោះតែងតែអ៊ាវក្មេងស្រីរងគ្រោះចុះឡើងចុះឡើង ស្រាប់តែបាត់មួយសន្ទុះធំ ពេលនោះកុមារីនោះបានរត់មកប្រាប់ម្តាយថា ត្រូវក្មេងប្រុសនោះចាប់នាងរំលោភតែមិនបានសម្រេចនោះទេ ភ្លាមៗនោះម្តាយកុមារីរត់មកប្តឹងនគរបាលឃាត់ខ្លួនតែម្តង។

នៅចំពោះមុខសមត្ថកិច្ច ក្មេងប្រុសនោះបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីខាងលើពិតប្រាកដមែន តែគ្រាន់តែញុលៗទេ។ ទោះជាយ៉ាងណាសមត្ថកិច្ចបានរង់ចាំយកក្មេងស្រីរងគ្រោះទៅពិនិត្យអោយបានដឹងជាក់ស្តែងសិន ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖