ព័ត៌មានទាន់ហេតុការណ៍៖

អំពើពុករលួយធ្វើឲ្យកក្រើកអាមេរិកឡាទីន

ចែករំលែក៖

នយោបាយនៅបណ្តាប្រទេសអាមេរិកឡាទីនកំពុងតែធ្លាក់ក្នុងសភាពច្របូកច្របល់ ដោយសារតែរឿងអាស្រូវពុករលួយរបស់ រដ្ឋាភិបាលក្នុងនោះមានប្រទេសប្រេស៊ីលជាដើមពាក់ព័ន្ធទៅនឹងអំពើពុករលួយរបស់ ក្រុមហ៊ុនប្រេងជាតិ Petrobras និងក្រុម ហ៊ុនសាងសង់ Odebrecht ។

នៅក្នុងសកម្មភាពថ្មីមួយទៀតដែលពាក់ ព័ន្ធនោះដែរ ក្រុមហ៊ុនសាងសង់លំដាប់ ទីមួយរបស់ប្រេសស៊ីល Odebrecht និង ក្រុមហ៊ុន Petrobras ត្រូវបានអយ្យការ ប្រទេសប៉េរូស្នើសុំឱ្យតុលាការបញ្ជាឃុំខ្លួន១៨ខែដល់អតីតប្រធានាធិបតី Alejandro Toledo ដែលគ្រប់គ្រងអំណាចក្នុងអំឡុងពេលឆ្នាំ២០០១-២០០៦។ ក្រុមអយ្យការអមតុលាការប៉េរូបញ្ជាក់ថា ចាំបាច់ត្រូវតែចាប់ខ្លួនអតីតប្រធានាធិបតី Toledo ដើម្បី ស្រាវជ្រាវពីអំពើពុលរលួយ និងលាងលុយ ខ្មៅក៏ដូចជាប្រើប្រាស់អំណាចពាក់ព័ន្ធនឹង ក្រុមហ៊ុន Odebrecht របស់ប្រេស៊ីល។

នៅពេលនេះគេមិនទាន់ដឹងថា ចៅក្រម Richard Conception សម្រេចឃុំខ្លួន អតីតប្រធានាធិបតីឬយ៉ាងណានោះទេ ក្រោយពេលចោទប្រកាន់ទទួលសំណូក ២០លានដុល្លារក្នុងរយៈពេលដែលលោក Toledo កាន់តំណែងប្រធានាធិបតីប៉េរូដើម្បី អនុញ្ញាតឲ្យក្រុមហ៊ុន Odebrecht ទទួលបាន កិច្ចព្រមព្រៀងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅប៉េរូ។ នៅពេលនេះតុលាការចេញបញ្ជា ឲ្យចាប់ខ្លួនអតីតប្រធានាធិបតីតែពិបាកក្នុងការអនុវត្តដោយសារតែពេលនេះអតីត ប្រធានាធិបតី Toledo និងគ្រួសារបានទៅធ្វើទេសចរណ៍នៅប្រទេសបារាំង។

អតីតប្រធានាធិបតីប៉េរ៉ូគឺជាអ្នកនយោបាយថ្មីបំផុតដែលប្រឈមនឹងការចាប់ខ្លួន ក្នុងពេលដែលមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតនៅក្នុងប្រទេសតំបន់អាមេរិកឡាទីនក៏ប្រឈមនឹងការចោទប្រកាន់ពុករលួយ ដូចគ្នាពាក់ព័ន្ធនឹងក្រុមហ៊ុនប្រេងប្រេស៊ីល Petrobras និង Odebrecht ។

រឿងអាស្រូវពុករលួយកើតឡើងដំបូងបង្អស់នៅអាមេរិកឡាទីនគឺនៅខែមីនាឆ្នាំ២០១៤កើតចេញពីរឿងអាស្រូវរបស់ក្រុមហ៊ុនប្រេង Petrobras ។ មកទល់ពេលនេះរឿងអាស្រូវទាំងនោះបានធ្វើឲ្យប្រធានា ធិបតីប្រេស៊ីលលោកស្រី Dilma Rousseff ត្រូវដកតំណែងប្រធានាធិបតីប្រេស៊ីល។ បច្ចុប្បន្នមន្ត្រីប្រេស៊ីលជាង៥០នាក់ក្នុង នោះមានតំណាងរាស្ត្រជាច្រើនរូបស្ថិត នៅក្នុងបញ្ជីស្រាវជ្រាវពាក់ព័ន្ធនឹងទឹកប្រាក់ ៤ពាន់លានដុល្លារដែលមេដឹកនាំក្រុមហ៊ុនប្រេង Petrobras បានផ្តល់សំណូក៕ ម៉ែវ សាធី

Latin (1) Latin (2)


ចែករំលែក៖