ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបគំរាមដាក់ទណ្ឌកម្មប្រទេសជាសមាជិកដែលបដិសេធទទួលជនភៀសខ្លួន

ចែករំលែក៖

គណៈកម្មាធិការអឺរ៉ុប EC អាចនឹងអនុ វត្តការដាក់ទណ្ឌកម្មនៅខែក្រោយពេលចាំបាច់ទៅលើប្រទេសជាសមាជិករបស់ខ្លួន ដែលមិនព្រមទទួលយកជនភៀសខ្លួន។

នៅក្នុងសន្និសីទកាសែតក្នុងទីក្រុង ប៊្រុចសែលកាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លង ទៅអនុប្រធានទីមួយ EC លោក Frans Timmermans បានបញ្ជាក់ថា សហគមន៍ អឺរ៉ុប EU អាចនឹងដាក់ទណ្ឌកម្មទៅលើប្រទេសជាសមាជិក ប្រសិនបើប្រទេសនោះមិនព្រមទទួលយកជនភៀសខ្លួនដែលបាន ចូលដល់អឺរ៉ុបជាច្រើននោះ។

លោក Frans Timmermans បាន បញ្ជាក់ទៀតថា ផ្ទាល់ខ្លួនរបស់លោកក៏ មានលំអៀងទៅលើដំណោះស្រាយចំបាច់បង្ខំនិងមានលក្ខណៈនយោបាយដើម្បីធ្វើឲ្យប្រទេសជាសមាជិករក្សាការសន្យារបស់ ខ្លួនក្នុងការជួយដល់ជនភៀសខ្លួន។ EC នឹងត្រួតពិនិត្យការដាក់ទណ្ឌកម្មទៅលើ ប្រទេសដែលមិនព្រមអនុវត្តនៅខែក្រោយ។

លោក Frans Timmermans បញ្ជាក់ ទៀតថា នៅខែមីនាខាងមុខ EC នឹងប្រកាស របាយការណ៍ស្តីពីស្ថានភាពអនុវត្តកម្មវិធីទទួលជនភៀសខ្លួននៅតំបន់អឺរ៉ុប និងលើក ឡើងនូវជម្រើសចំាបាច់សម្រាប់ជនភៀសខ្លួន។

គណៈកម្មាធិការអឺរ៉ុបមានសិទ្ធិពេញលេញតាមផ្លូវច្បាប់ទៅលើប្រទេសជា សមាជិកដែលមិនអនុវត្តនូវតួនាទីរបស់ ខ្លួនតាមការកំណត់របស់សហគមន៍អឺរ៉ុប។ដើម្បីដោះស្រាយវិបត្តិជនភៀសខ្លួនតាំង ពីឆ្នាំ២០១៥មកប្រទេសជាសមាជិកត្រូវតែទទួលជនភៀសខ្លួនពីប្រទេសក្រិកនិងអីុតាលី ឬក៏ពីប្រទេសទួរគី ហ្សកដង់ និង លីបង់ជាដើម។

ប៉ុន្តែបើទោះមានច្បាប់បង្ខំប្រទេសជាសមាជិកតែចំនួនជនភៀសខ្លួនដែលបានទៅដល់អីុតាលីនិងក្រិកដែលបានទទួលយកទៅរស់នៅក្នុងប្រទេសជាសមាជិកមាន តិចគឺស្មើ៦០ភាគរយតែប៉ុណ្ណោះ។ លោក Frans Timmermans បញ្ជាក់ទៀតថា ប្រទេស ជាសមាជិកត្រូវតែខិតខំដើម្បីបញ្ចប់វិបត្តិ ជនភៀសខ្លួននៅអឺរ៉ុប៕ ម៉ែវ សាធី

serey (1) serey (2)


ចែករំលែក៖