បច្ចុប្បន្នជំងឺគ្រុនផ្តាសាយបក្សីដែល បង្កឡើងដោយវីរុស H7N9 កំពុងរាល ដាល់ទៅលើមនុស្ស ស្ថិតនៅក្នុងខេត្តស៊ី ឈួន ភាគនិរតីប្រទេសចិន។ នៅពេលនេះមានសេចក្តីរាយការណ៍ឲ្យដឹងថា មាន អ្នកឆ្លងជំងឺផ្តាសាយបក្សី H7N9 ថ្មីចំនួន២ ករណីសរុបអ្នកឆ្លងជំងឺនៅក្នុងខេត្តនេះ សម្រាប់ឆ្នាំ២០១៧ មាន៤ករណីហើយ។
មន្ទីរសុខាភិបាលខេត្តបានឲ្យដឹងថា អ្នកជំងឺទាំង២នាក់ត្រូវបានបង្ហាញរោគ សញ្ញាឲ្យដឹងនៅក្នុងក្រុង Suining ហើយ ពួកគេស្ថិតក្នុងស្ថានភាពអាក្រក់ខ្លាំង ណាស់។ មន្រ្តីអាជ្ញាធរនៅក្នុងតំបន់បានចាត់វិធានការត្រួតពិនិត្យទៅលើជំងឺឆ្លង នេះ។
អាជ្ញាធរខេត្តស៊ីឈួនបានរាយការណ៍ថា មានអ្នកឆ្លងជំងឺបង្កដោយវីរុស H7N9 កាលពីដើមខែកុម្ភៈ កន្លងមកនេះ ហើយ វីរុស H7N9 ជាប្រភេទមេរោគផ្តាសាយបក្សី ដែលបានឆ្លងជាលើកដំបូងមកមនុស្សនៅក្នុងប្រទេសចិន ក្នុងខែមីនា ឆ្នាំ២០១៣។ ភាគច្រើននៃជំងឺនេះច្រើនផ្ទុះឡើងនៅក្នុងនិទាឃរដូវ និងរដូវរងា។
កន្លងមកនៅតំបន់អឺរ៉ុប ក្នុងនោះមាន ប្រទេសទួរគី និងបារាំងជាដើមបានចាត់ វិធានការទប់ស្កាត់ការឆ្លងរាលដាលជម្ងឺ គ្រុនផ្តាសាយបក្សី។ នៅបារាំងសត្វទា ចំនួនរាប់សិបម៉ឺនក្បាលត្រូវគេសម្លាប់ ចោលដើម្បីទប់ស្កាត់ការរីករាលដាល មេរោគផ្តាសាយបក្សី។ សត្វទាដែល សម្លាប់ស្ថិតនៅក្នុងតំបន់ភាគនិរតីនៃ ប្រទេសដែលគេបានរកឃើញករណីផ្តាសាយបក្សីជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្មបារាំង បានឲ្យដឹងថា មេរោគផ្តាសាយបក្សីដែល កំពុងរាតត្បាតនៅផ្នែកខ្លះនៃប្រទេសបារាំង នៅពេលនេះ ជាប្រភេទមេរោគដ៏កាច សាហាវ និងដែលឆ្លងរាលដាលក្នុងល្បឿនលឿនបំផុត។ ហេតុដូច្នេះហើយបានជាគេចាំបាច់ត្រូវតែសម្លាប់សត្វទានៅក្នុងតំបន់ដែលមានករណីផ្តាសាយបក្សី ទោះបីជាគេមិនទាន់រកឃើញករណីផ្តាសាយបក្សីនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វទាទាំងនោះក៏ដោយ។
សូមរំឮកថា គិតមកទល់ពេលនេះ គេបានរកឃើញករណីផ្តាសាយបក្សីចំនួន ៨៩កន្លែងផ្សេងគ្នា ដោយភាគច្រើននៅ តាមខេត្តនៅភាគនិរតី ហើយចាប់តាំងពី ផ្ទុះករណីផ្តាសាយបក្សីមកមានសត្វស្លាបជាង៣០ម៉ឺនក្បាលដែលបានសម្លាប់ ក៏ ប៉ុន្តែគេសម្លាប់តែបក្សីនៅក្នុងកសិដ្ឋាន ដែលរកឃើញករណីផ្តាសាយបក្សីតែ ប៉ុណ្ណោះ៕ ម៉ែវ សាធី