ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាកសិករសហគមន៍សង្កាត់ជ្រាវសំណូមឱ្យមន្ត្រីពាក់ព័ន្ធជួយការពារសត្វ ដ៏កម្រនៅក្នុងតំបន់សហគមន៍បឹងទន្លេសាបផង

ចែករំលែក៖

ខេត្តសៀមរាប៖ប្រជាកសិករនៅសង្កាត់ជ្រាវក្រុងសៀមរាបអំពាវនាវឱ្យមន្ត្រីឧទ្យាននុរក្សបរិស្ថាន មន្ត្រីជលផល ដែលប្រចាំនៅបឹងទន្លេសាបជួយការពារជីវិតសត្វស្វាព្រាហ្មណ៍និងសត្វជាច្រើនប្រភេទទៀតឱ្យបានគង់វង្ស នៅក្នុងរដូវប្រាំងនេះការអំពាវនាវនេះធ្វើឡើងនៅរសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅសង្កាត់ជ្រាវក្រុងសៀមរាប ដោយសារតែពួកគេដឹងថា នៅរដូវប្រាំង ម្ដងៗភ្លើងបានឆេះព្រៃរនាម សម្លាប់សត្វ ដ៏កម្រជាច្រើនប្រភេទ ដូចជាពស់ថ្លាន់ និងសត្វស្វាព្រាហ្មណ៍ជាដើម។

លោកគង់ មង្គលប្រធានសហគមន៍កសិករប្រើប្រាស់ទឹកអាងទំនប់ជ្រាវ បានប្រាប់នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ថា បច្ចុប្បន្នសហគមន៍យើងកំពុងជួយសង្គ្រោះជីវិតសត្វស្វា ព្រាហ្មណ៍ចំនួន១៦ក្បាលដែលយកចេញពីក្នុងបឹងទន្លេសាបកាលពីអំឡុង ខែវិច្ឆិកា ឆ្នាំ២០១៦ នៅពេលដែលភ្លើងឆេះព្រៃរនាម នៅតំបន់ព្រែកទាល់គឺបានធ្វើឱ្យជីវិតសត្វជាច្រើនដូចជាពស់ថ្លាន់ និងសត្វស្វាព្រាហ្មណ៍ ឆេះងាប់ហើយសត្វខ្លះទៀតខំរត់គេចពីភ្លើង ក៏អត់អាហារងាប់ដដែល កាលណោះខ្ញុំបានចាត់ក្រុមការងារសហគមន៍ជាច្រើននាក់ ឱ្យធ្វើដំណើរតាមទូកដើម្បីសង្គ្រោះសត្វស្វាព្រាហ្មណ៍ ដែលអត់អាហារ និងសត្វស្វាខ្លះទៀត ដែលអ្នកនេសាទចាប់ យកទៅសម្លាប់ដើម្បីធ្វើម្ហូប។

លោក ក្អោប រិន អនុប្រធានសហគមន៍ បានប្រាប់ថា យើងធ្លាប់ដើរជួយសង្គ្រោះសត្វស្វាព្រាហ្មណ៍ចំនួន១៦ក្បាល ដែលសហគមន៍របស់លោក កំពុងតែថែទាំ សព្វថ្ងៃនេះ គឺបានជួយសង្គ្រោះពីភ្លើងឆេះព្រៃរនាមខ្លះនិងជួយសង្គ្រោះពីដៃអ្នកនេសាទនៅស្រុកក្រឡាញ់ខ្លះដែលចាប់ពួកគេ បំណងយកទៅធ្វើម្ហូប។

លោក គឹម ឆៃហៀងអភិបាលរងខេត្តសៀមរាបមានប្រសាសន៍នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ថា កាលពីឆ្នាំ២០១៦ នៅរដូវប្រាំងពិតជាមានសត្វព្រៃជាច្រើន នៅតំបន់ទន្លេសាបរងគ្រោះដោយសារភ្លើងឆេះព្រៃរនាមនោះមែនកាលណោះអាជ្ញាធរខេត្តសៀមរាប បានសហការជាមួយនឹងអង្គការក្រៅរដ្ឋាភិបាលទៅជួយសង្គ្រោះសត្វស្វានិងសត្វខ្លះទៀតជាច្រើនដូច្នេចាប់ពីសប្ដាហ៍ខាងមុខនេះខ្ញុំនឹងរៀបចំកម្លាំងជំរុញឱ្យមន្ត្រីបរិស្ថានព្រមទាំងមន្ត្រីជលផល ចុះធ្វើការអប់រំប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាបកុំឱ្យដុតព្រៃរនាមនិងកាប់រានយកដីបឹងទន្លេសាបធ្វើស្រែធ្វើចំការតទៅទៀត ដើម្បីចៀសវាងការប៉ះពាល់ ដល់ជីវិតសត្វព្រៃទាំងនេះ ៕ ប៊ុនរិទ្ធី

sr (1) sr (2) sr (3) sr (4)


ចែករំលែក៖