ព័ត៌មានទាន់ហេតុការណ៍៖

ប្លន់អ្នកលក់មាសនៅកំពង់ចាមនាពេលកន្លងមក សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យប្រុស ស្រី៤នាក់

ចែករំលែក៖

 

ខេត្តកំពង់ចាម៖ ជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ ដែលបានធ្វើសកម្មភាពភ្ជង់ប្លន់អាជីវករលក់មាស នៅក្បែរផ្សារធំថ្មីក្រុងកំពង់ចាម យកអស់ជិត២មឺិនដុល្លារ ត្រូវបានកម្លាំងនគរបាលតាមចាប់បាននៅថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៧ នៅក្នុងទឹកដីខេត្តសៀមរាប។

ករណីប្លន់អាជីវករលក់មាស នៅជាប់ផ្សារធំថ្មី ខេត្តកំពង់ចាម យីហោ «សុខ លក្ខិណា» ក្រុមចោរយកទឹកប្រាក់អស់សរុបជិត២ម៉ឺនដុល្លារ។ របាយការណ៍របស់សមត្ថកិច្ច ឲ្យដឹងថា សម្ភារៈដែលបាត់បង់រួចមាន ទូរស័ព្ទដៃ៤គ្រឿង, លុយខ្មែរប្រហែល៤លានរៀល, លុយដុល្លារ ប្រហែល៣ពាន់ដុល្លារ, លុយបាត ប្រហែល១០ម៉ឺនបាត និងគ្រឿងមាស ផ្លាកទីន មានតម្លៃប្រហែល១ម៉ឺនដុល្លារ។ ចោរបានធ្វើសកម្មភាពចូលប្លន់ទូមាសកាលពីព្រឹក ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងលិចជាប់ផ្សារធំថ្មី ស្ថិចនៅភូមិទី១២ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

សមត្ថកិច្ចនៅមិនទាន់បញ្ចេញឈ្មោះជនសង្ស័យនៅឡើយទេ ៕

aes (1) aes (2) aes (3) aes (4)


ចែករំលែក៖