ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បាញ់សម្លាប់ខ្លួនឯងដោយមិនទាន់ដឹងពីមូលហេតុ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានប្រើកាំភ្លើង K54 បាញ់សម្លាប់ខ្លួនឯង ស្ថិតនៅក្បែររង្វង់មូលខាងកើត ស្ពានលីយ៉ុងផាត់ ស្ថិតនៅក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីរសៀលថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៧។

សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃុត សាវុធ អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ការបាញ់សម្លាប់ខ្លួនឯងនេះ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ មិនទាន់អាចបញ្ជាក់ពីមូលហេតុនោះទេ ដោយនៅពេលនេះកំពុងតែធ្វើការស្រាវជ្រាវ។

លោកអនុសេនីយ៍ទោ ម៉េង សារ៉ាត់ នាយនគរបាលប៉ុស្ដិ៍ព្រែកតាសេក បានប្រាប់ថា យើងមិនទាន់ដឹងពីមូលហេតុទេ មកទល់ពេលនេះព្រោះមន្ត្រីជំនាញ កំពុងសហការ ត្រួតពិនិត្យកោសល្យវិច្ច័យលើសព៕ ជ្រោយពេជ្រ

image1 (1) image2

 


ចែករំលែក៖