ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកម្ម បុត្រា ចេញថតបទចម្រៀង២០បទ សម្រាប់អបអរឱកាសចូលឆ្នាំថ្មី

ចែករំលែក៖

ខេត្តកំពង់ចាម៖ ផលិតកម្មបុត្រា បានប្រមូលផ្តុំសិល្បករប្រុស ស្រីល្បីឈ្មោះជាច្រើនរូបបានដើម្បីថតបទចម្រៀង ចង្វាក់ប្រជាប្រិយខ្មែរចំនួន២០បទ ដើម្បីត្រៀមចេញលក់នៅលើទីផ្សារនាឱកាសពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ ។ ការជួបជុំនេះ ត្រូវបានធ្វើឡើងចាប់ពីព្រឹកថ្ងៃទី១១ ខែកុម្ភៈ នៅតំបន់ភ្នំដិល នាទឹកដីនៃខេត្តកំពង់ចាម ។

ជាតារាចម្រៀង និងជាអ្នកគ្រប់គ្រងទូទៅរបស់ផលផលិតកម្មបុត្រា អ្នកនាង ឃិត សំម៉ាលីស បានឲ្យដឹងថា ខាងផលិតកម្មបុត្រា បានចំណាយដើមទុនប្រមាណមួយម៉ឺនដុល្លារអាមេរិក សម្រាប់ថតកម្មវិធីបទចម្រៀងទុកចូលឆ្នាំខាងមុខនេះ ។

អ្នកនាងថា ផលិតកម្មបានប្រមូលតារាថ្មីចាស់ប្រុស ស្រីជាច្រើនរូបមកសម្តែងរាំកម្សាន្តនូវបទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរយើង។ នាងថា បទចម្រៀងថតទុកនេះមានប្រមាណ២០បទ ដែលសម្រាំងជូនទស្សនិកជន ដោយយើងគ្រោងលក់នៅលើទីផ្សារនៅអំឡុងពាក់កណ្តាលខែមីនា ឬចុងខែ ដោយរំពឹងថា បងប្អូនជួយគាំទ្រនូវវ៉ុលចម្រៀងពិសេសនេះ។ ក្រៅពីវ៉ុលចម្រៀងប្រពៃណីខ្មែរ ផលិតកម្មបុត្រាក៏មានបទចម្រៀងបែបស្នាដៃកូនខ្មែរ និពន្ឋដោយកូនខ្មែរស្របតាមទីផ្សារបច្ចុប្បន្ននេះផងដែរ ធានាថា ទាក់ទាញផងដែរ។ ផលិតកម្មបានសម្រេចចិត្តជ្រើសរើសតំបន់ស្រុកស្រែចំការ ដែលមានទេសភាពស្រស់ស្អាតដើម្បីផលិតបទចម្រៀង ដោយមានទាំងការសម្តែងជាសាច់រឿង និងការច្រៀងរាំកម្សាន្តសប្បាយ ។

គួរបញ្ជាក់ដែរថា តារាមានវត្តមានច្រៀងរាំ រួមមានលោក រតនៈ ពិសិដ្ឋ លោក បញ្ញា សិដ្ឋ លោកម៉ាដូណា លោម ជុំជឿន លោកសុវណ្ណ នេត លោក ឆាយ៉ាឆានុន លោក យូរី កញ្ញា ដួង ម៉ានិច កញ្ញាលី ច័ន្ទសីហា អ្នកនាង ស៊ុន ណារីម៉ូនីកា កញ្ញាហេង ស្រីពេជ្រ កញ្ញា កុលដាវី និងតារាជាច្រើនដួងទៀត៕ វឌ្ឍនា

IMG_3686 IMG_3526 IMG_3533 IMG_3557 IMG_3564 IMG_3568 IMG_3575 IMG_3581 IMG_3611 IMG_3637 IMG_3672


ចែករំលែក៖