ព័ត៌មានទាន់ហេតុការណ៍៖

មជ្ឈមណ្ឌលនាឡិកាស្វ៊ីសឧបត្ថម្ភអាវ និងមួកម៉ាកTissotដល់ក្រុម​ហែអ្នក​តាតាមខេត្ត និងភ្នំពេញ

ចែករំលែក៖

នៅទីក្រុងតាខ្មៅ ខេត្តកណ្ដាលកាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ មជ្ឈមណ្ឌលនាឡិកាស្វ៊ីស និងជប៉ុន ម៉ាកTissot បានចូលរួមឧបត្តម្ភដល់ក្រុមហែអ្នកតាតាមប្រពៃណីជនជាតិចិន ដើម្បីអបអរសាទរ បន្ទាប់ពីចូលឆ្នាំចិនរួច ក្នុងនោះមានអាវម៉ាក Tissot និងមួកម៉ាក Tissot សរុបចំនួន៣.៣៤០អាវ ចែកជូនដល់អ្នកចូលរួម ដែលអញ្ជើញមកពីបណ្ដាខេត្តមួយចំនួន និងរាជធានីភ្នំពេញ។

លោក គូច ណាវ នាយកប្រតិបត្តិ មជ្ឈមណ្ឌលនាឡិកាស្វ៊ីស និងជប៉ុនមានប្រសាសន៍ថា មជ្ឈមណ្ឌលនាឡិកាស្វ៊ីស តែងតែចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គមលើគ្រប់វិស័យ ដូចជាចូលរួមផ្នែកព្រះពុទ្ធសាសនា វិស័យអប់រំ និង វិស័យផ្សេងៗជាច្រើនទៀត។ ដោយឡែកថ្ងៃនេះ បានចូលរួមជួយឧបត្ថម្ភអាវម៉ាក Tissot និងមួកម៉ាក Tissot ដល់ក្រុមហែអ្នកតា មកពីតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ មានដូចជាសមាគមចិន ខាងសិល្បៈម៉ុងសាយ ស៊ីង ថុង ថាង ផ្សារអូរឫស្សីមួក Tissot ចំនួន១០០អាវ និងអាវ ម៉ាកTissot ចំនួន១០០អាវ,សមាគមចិនផ្នែកសិល្បៈ ម៉ុងសាយខេត្តកំពត មួកTissot ៦០មួក និងអាវម៉ាក Tissot ៦០មួក,សមាគមចិនសិល្បៈម៉ុងសាយ រកាកោង មួក Tissot ៥០មួក និងអាវម៉ាកTissot ៥០អាវ,អ្នកចូលរួមហែអ្នកតាចម្រុះក្រុងភ្នំពេញ មួក Tissot ១៣០មួក និងអាវម៉ាក Tissot ១៣០អាវ និងសមាគមចិនខេត្តកណ្ដាលអ្នកតាធំ អាវយឺតម៉ាកTissot ចំនួន១.២៦០អាវ និងមួកម៉ាកTissot ចំនួន១.៤០០មួក ។

លោកនាយកប្រតិបត្តិមជ្ឈមណ្ឌលនាឡិកាស្វ៊ីសបានឲ្យដឹងពីគោលបំណងសំខាន់ ដែលបានចូលរួមឧបត្ថម្ភដល់ក្រុមដង្ហែអុ្នកតាចិនជារៀងរាល់ឆ្នាំមកនេះ គឺដើម្បីចូលរួមលើកកម្ពស់វិស័យនានា ក៏ដូចជាសុំសេចក្ដីសុខសប្បាយជួបតែសំណាងល្អ សុភមង្គល ទ្រព្យសម្បត្តិហូរចូល និងអាយុយឺនយូរ ។

ដោយឡែកក្នុងការហែអ្នកតាចិនឆ្នាំនេះ មានមនុស្សចូលរួមប្រហែលចំនួន១ម៉ឺននាក់ចូលរួមដង្ហែ ដែលប្រជាជនចិន ក៏ដូចជាអ្នកជាប់សែស្រឡាយចិន តែងតែមានជំនឿរាប់ទសវត្សរ៍មកហើយ ក្នុងការហែអ្នកតាចិននេះ គឺដើម្បីសេចក្ដិសុខ និងជួយបណ្ដេញ ខ្មោច ព្រាយ បិសាច ចង្រៃចេញពីភូមិស្រុក របស់ពួកគាត់ ហើយនាំនូវសេរីសួស្ដី សុភមង្គល ភាពរុងរឿងរកស៊ីមានបានក្នុងឆ្នាំថ្មី។

នៅតាមដងផ្លូវដែលមានអ្នកតាចិនដង្ហែ ផ្ទះនីមួយៗ មានរៀបចំសែនព្រេន ទៀនធូក ផ្លែឈើ និងគ្រឿងតង្វាយ រង់ចាំអ្នកតាចូលមកប្រោះព្រំ និងសុំក្រដាសយ័ន្តដែលសរសេរដោយឈាមអារចេញពីអណ្ដាត អ្នកស្នងរូបអ្នកតាចិន ដើម្បីយកមកបិទតាមខ្លោងទ្វារផ្ទះ និងកន្លែងសក្ការៈផ្សេងជាច្រើនទៀត ដោយគាត់មានជំនឿថា ក្រដាស់យ័ន្តនេះ មានភាពស័ក្កិសិទ្ធិជួយការពារផ្ទះសម្បែង ដែលសសត្រូវមកយារយីបៀតបៀន ជាពិសេស នាំមកនូវសេរីសួស្ដីដល់ក្រុមគ្រួសារទៀតផង។

គូរបញ្ជាក់ដែរថា ការប្រារព្ធពិធីដង្ហែអ្នកចិននេះ ធើ្វឡើយក្រោយពេលចូលឆ្នាំប្រពៃណីចិនចំនួន១០ថ្ងៃ ៕ សារីម

aab (15) aab aab (1) aab (2) aab (3) aab (4) aab (5) aab (6) aab (7) aab (8) aab (9) aab (10) aab (11) aab (12) aab (13) aab (14)


ចែករំលែក៖