ព័ត៌មានទាន់ហេតុការណ៍៖

ស្រឡាញ់គ្នាព្រមរួមរក័្សបាន២ដង ដឹងដល់ឪពុក ប្តឹងនគរបាលឃាត់ខ្លួន ថាចាប់រំលោភ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់ ត្រូវបានឪពុកក្មេងស្រីរងគ្រោះជាសង្សារ ប្តឹងអោយនគរបាលឃាត់ខ្លួន ខណៈដែលពួកគេព្រមរួមរក័្សជាមួយគ្នា២ដងរួចមកហើយ ប៉ុន្តែបែកការ ដឹងដល់ឪពុកនាងប្តឹងនគរបាលអោយឃាត់តែម្តង ។

ហេតុការណ៍នគរបាលឃាត់យុវជនខាងលើបានធ្វើឡើងកាលពីវេលាម៉ោង១១និង១០នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នំា២០១៧នៅក្នុងភូមិថ្មីទំលាប់ ឃំុចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។

មន្ត្រីនគរបាលស្រុកឩដុង្គបាននិយាយអោយដឹងថា យុវជនដែលនគរបាលឃាត់ខ្លួនមានឈ្មោះអ៉ី អ៉ីម អាយុ១៩ឆ្នំាជាសិស្ស រស់នៅក្នុងភូមិថ្មីទំលាប់ ឃំុចាន់សែន ស្រុកឩដុង្គ ខេត្តកំពង់ស្ពឺ។ ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះ (ហ ស ភ) អាយុ១៥ឆ្នាំ។

មន្ត្រីនគរបាលបានបន្តទៀតថា បន្ទាប់ពីឪពុកក្មេងស្រីឈ្មោះ អ៊ែម សុខហេង អាយុ៣៥ឆ្នាំបានមកដាក់ពាក្យបណ្តឹងថា នៅវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ រូបលោកមិនបាននៅផ្ទះនោះទេ ហើយក៏ស្រាប់តែយុវជនល្មោភកាមខាងលើ បានចូលទៅចាប់រំលោភកូនស្រីរបស់លោករហូតដល់បានសម្រេច ថែមទំាងគំរាមមិនអោយប្រាប់ឪពុកម្តាយទៀតផង បើសិនជាប្រាប់គេនឹងសម្លសប់ចោល។

ដោយភ័យខ្លាចនឹងការគំរាមកំហែងរបស់យុវជនល្មោភកាមខាងលើនេះ កូនស្រីរបស់លោកមិនហ៊ានប្រាប់អ្នកណាទំាងអស់ លុះរំលងបាន២ទៅ៣ថ្ងៃ ឪពុកម្តាយឃើញកូនមានសភាពស្លេកស្លាំង ចេះតែមិនសប្បាយចិត្ត ម្តាយក៏ហៅមកសួរនំា ទើបដឹងរឿង ក៏នំាគ្នាមកដាក់ពាក្យបណ្តឹងអោយនគរបាលឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកក្មេងស្រីរួចមក កម្លាំងនគរបាលឃំុចាន់សែន បានចុះទៅឃាត់ខ្លួនយុវជនល្មោភកាមខាងលើ ។ ក្រោយឃាត់ខ្លួនយុវជនខាងលើបាននិយាយថា រូបគេបានស្រឡាញ់នាងយូរមកហើយ ព្រមរួមរក័្សជាមួយគ្នា២ដង ។

ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុករង់ចំាបញ្ជូនបន្តដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សេនាសក្តិ

se


ចែករំលែក៖