អ្នកនាំពាក្យសេតវិមានលោក Sean Spicer Spicer បានច្រានចោលព័ត៌មានថា ប្រធានាធិបតី ដូណាល់ ត្រាំ ធ្លាប់បានបញ្ជា ឲ្យលោក Flynn ពិភាក្សាជាមួយមន្ត្រីរុស្ស៊ីពីការដាក់ទណ្ឌកម្មកាលពីជំនាន់ប្រធានាធិបតីអូបាម៉ា។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី១៤ ខែកុម្ភៈ អ្នកនាំពាក្យសេតវិមានបានបញ្ជាក់ថា ប្រធានាធិបតី ត្រាំ មិនមានសកម្មភាពផ្លាស់ប្តូរទីប្រឹក្សាសន្តិសុខជាតិ Michael Flynn នោះឡើយ។
ក្រោយលោកត្រាំចូលកាន់តំណែង ប្រធានាធិបតីអាមេរិកបាន៦ថ្ងៃលោក ត្រាំបានប្រកាសជ្រើសរើសអតីតមេទ័ព ផ្កាយ៣លោក Flynn ដោយបានបិទបាំង មន្ត្រីសេតវិមានស្តីពីការពិភាក្សារវាងរូបលោកនឹងឯកអគ្គរដ្ឋទូតរុស្ស៊ីស្តីអំពីគោលនយោបាយរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយ ទីក្រុងមូស្គូ។
ការដែលទែប្រឹក្សាសន្តិសុខជាតិ Michael Flynn ជាមន្ត្រីសំខាន់ទី២នៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោកត្រាំបានសម្រេចលាលែងចេញពីតំណែងក្រោយរយៈពេល៣សប្តាហ៍កាន់តំណែងធ្វើឲ្យប៉ះពាល់យ៉ាង ខ្លាំងដល់កិត្តិយសរបស់ប្រធានាធិបតី ត្រាំ។ មិនត្រឹមតែប៉ុណ្ណោះអាចបង្កឲ្យមានវិបត្តិ នយោបាយក្រោយពេលលេចឮព័ត៌មាន ថា លោក ត្រាំ បានដឹងព័ត៌មានខាងលើតាំង ពី២សប្តាហ៍មុន។
លោក Flynn មិនមានកំហុសនោះ ឡើយ ប៉ុន្តែការលាក់បាំងជាមួយសេតវិ មានពីការជួបពិភាក្សាជាមួយមន្ត្រីការបរទេសរុស្ស៊ីធ្វើឲ្យទំនុកចិត្តរងផលប៉ះពាល់ ដូច្នេះលោក ត្រាំ បានសម្រេចទទួល យកលិខិតលាលែងចេញពីតំណែងរបស់ លោក Flynn។
ក្នុងថ្ងៃជាមួយគ្នានោះដែរ សមាជិក ព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក Mitch McConnell បានបញ្ជាក់ថា មេទ័ពផ្កាយ៣ Flynn នឹងត្រូវសួរចម្លើយនៅក្នុងគណៈកម្មាធិការចារកម្មរបស់ព្រឹទ្ធ សភាអាមេរិកពីបញ្ហាខាងលើ។ នៅពេល នេះដែរក្រុម FBI អាមេរិកក៏បានសួរនាំ លោក Flynn ពីខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទរបស់លោកជាមួយមន្ត្រីការបរទេស រុស្ស៊ី៕ ម៉ែវ សាធី